ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ជូនដំណឹងដល់អភិបាលរាជធានី-ខេត្ត ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជាពិសេសដូសទី៣ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស

BY
srey nuch
June 28, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា​ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សូមជម្រាបជូន ឯកឧត្ត​ម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត ស្តីពីការជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជាពិសេសដូសទី៣ ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

គ.វ.ក-១៩ ​សូមជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត មេត្តាជ្រាប ដើម្បីពន្លឿនការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ បន្ថែមទៀតសំដៅបញ្ចៀសនូវ ការវាយលុកសារជាថ្មី នៃវីរុសកូវីដ-១៩ ជាពិសេសពពួកបម្លែងថ្មីៗ និងបង្ការនូវភាពធ្ងន់ធ្ងរ ព្រមទាំងការស្លាប់ដែលបង្កឡើងដោយវីរុសកូវីដ-១៩ និងដោយមានការយល់ព្រមដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី គ.វ.ក-១៩ សូមអានសេចក្ដីលម្អិតដូចខាងក្រោម៖

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

Share This Post: