សិល្បៈ

លោក អ៊ឹម ជីវ៉ា ទទួលបានពានរង្វាន់ អ្នកកាសែតឆ្នើមប្រចាំឆ្នាំ២០២២ ផ្នែកសិល្បៈ

BY
srey nuch
June 28, 2022

រាជធានីភ្នំពេញ៖ មហាជនពិតជាធ្លាប់បានស្គាល់រួចហើយ លោក អ៉ឹម ជីវ៉ា គឺជាសិល្បករមួយរូប ហើយក៏បានចាប់អាជីពជា​អ្នកកាសែតផ្នែកសិល្បៈ ដែលតែងតែជួយដល់សិល្បៈករចាស់ជរា អ្នកសិល្បៈក្រីក្រខ្វះខាតមានជំងឺ ក្នុងមួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺទទួលការចាប់អារម្មណ៍ខ្លាំង ពីបណ្ដាញសង្គមអ្នកលេងហ្វេសប៊ុកច្រើនគួរឲ្យកត់សម្គាល់ ដោយមុននេះបន្តិច យោងតាមការគណនីហ្វេសប៊ុករបស់ លោកជំទាវ ហ៊ុន ស៊ីណាត នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានចូលរួមអបអរសាទរ លោក អ៊ឹមជីវ៉ា ទទួលពានរង្វាន់ អ្នកកាសែតឆ្នើមប្រចាំឆ្នាំ ២០២២។

នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារពោលពេញទៅដោយខ្លឹមសារយ៉ាងដូច្នេះថា៖ ” សូមចូលរួមអបអរសាទរ ដែល កូន អ៊ឹមជីវ៉ា បានទទួលពានរង្វាន់ “ អ្នកកាសែតឆ្នើមប្រចាំឆ្នាំ២០២២ “ ផ្នែកសិល្បៈ ជួយដល់សិល្បករចាស់ជរា ខ្វះខាត និងមានជំងឺ” ដែលប្រគល់ជូនដោយឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលរៀបចំដោយ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សូមជូនពរដល់កូនមានសុខភាពល្អដើម្បីបន្តការងារជួយដល់សង្គមតទៅទៀត “

Share This Post: