ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់ បើកបរមិនពាក់មួកសុវត្ថិភាព ល្មើសច្បាប់ចរាចរណ៍ ប្រើពាក្យសម្ដីមិនសមរម្យ និងយកខ្សែក្រវ៉ាត់វា.យសមត្ថកិច្ច ត្រូវបាននាំខ្លួនបញ្ជូនទៅសាលាដំបូលរាជធានី

    BY Khmernote Media June 28, 2022
    បុរសម្នាក់ បើកបរមិនពាក់មួកសុវត្ថិភាព ល្មើសច្បាប់ចរាចរណ៍ ប្រើពាក្យសម្ដីមិនសមរម្យ និងយកខ្សែក្រវ៉ាត់វា.យសមត្ថកិច្ច ត្រូវបាននាំខ្លួនបញ្ជូនទៅសាលាដំបូលរាជធានី

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា បុរសម្នាក់ដែលបានបើកបរល្មើសច្បាប់ចរាចរណ៍ មិនពាក់មួកសុវត្ថិភាព ជេរប្រមាទ និងយកខ្សែក្រវ៉ាត់វាយចំមកលើសមត្ថកិច្ច ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តនៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ។

    ដោយយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៥០៣ បទប្រឆាំងនឹងអ្នករាជការសាធារណៈ មាត្រា២១៧ បទហិង្សាដោយចេតនា និងមាត្រា៨០ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: