ព័ត៌មានជាតិ

BREAKING NEWS – សម្តេចតេជោ ផ្ញើសារពិសេសអំពាវនាវឲ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះករណីកូវីដ-១៩ កើតឡើងវិញជាថ្មីនៅក្នុងសហគមន៍

BY
Khmernote Media
June 28, 2022

នៅរាត្រីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារសំលេងពិសេសមួយ ដោយសម្តេចបានមានប្រសាសន៍ថា នៅក្នុងថ្ងៃនេះយើងបានសង្កេតឃើញនូវការចាប់ផ្តើមឆ្លងឡើងវិញនូវកូវីដ-១៩ ដោយក្នុងនោះយើងបានរកឃើញអ្នក ដែលឆ្លងក្នុងសហគមន៍តាមរយៈនៃការធ្វើតេស្ត PCR មួយចំនួន អ្នកធ្វើតេស្ត PCR សម្រាប់ធ្វើទម្រង់បែបបទចេញទៅក្រៅប្រទេសមួយចំនួន និងមួយចំនួនទៀតគឺអ្នកដែលបានវិលត្រឡប់ពីក្រៅប្រទេសចូលមកក្នុងប្រទេសវិញ។

នេះជាការបញ្ជាក់ដោយម៉ាស៊ីន PCR ដែលយើងបានធ្វើសម្រាប់អ្នកឆ្លងក្នុងសហគមន៍ អ្នកមកពីក្រៅប្រទេស និងអ្នកធ្វើវិញ្ញាបនបត្រសម្រាប់ការចេញទៅក្រៅប្រទេស។ សម្តេចក៏បានបញ្ជាក់ទៀតថា នៅតាមទីកន្លែងមួយចំនួនក្នុងការធ្វើតេស្តរហ័ស ក៏ឃើញវិជ្ជមាននៃកូវីដ-១៩។ ដូច្នេះអាចសន្មត់បានថា កូវីដ-១៩ វាចាប់ផ្តើមឡើងវិញ ទោះបីនៅក្នុងចំនួនតិច ហើយអាការមិនទាន់ធ្ងន់ធ្ងរក៏ដោយ។ សម្តេចក៏បានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នទៅលើការការពារសុខភាពផ្ទាល់ខ្លួន៕

Share This Post: