OPPO A57 ស្មាតហ្វូនស៊េរីថ្មី RAM 4GB+64GB ROM អេក្រង់ធំ 6.56” រីករាយគ្រប់ពេលវេលាជាមួយថាមពលថ្មធំ 5000mAh និងកម្លាំងសាកលឿន 33W SuperVOOC
បច្ចេកវិទ្យា June 30, 2022 Liny Chan

អ្នកណាខ្លះនៅចាំស្មាតហ្វូនត្រកូល A ម៉ូដែល OPPO A55? ដូចដែលអ្នកទាំងអស់គ្នាបានដឹងរួចមកហើយថាកាលពីចុងឆ្នាំ 2021 OPPO បានបញ្ចេញស្មាតហ្វូន OPPO A55 ដែលជាស្មាតហ្វូនមានតម្លៃល្អសមរម្យ ចំណែកសមត្ថភាពពោរពេញដោយកម្លាំងខ្លាំង កាមេរ៉ាវៃឆ្លាត ថាមពលថ្មធំ កម្លាំងសាកថ្មលឿន អេក្រង់ទម្លុះការពារភ្នែក ដែលភាពល្អព្រមគ្នាជាកញ្ចប់នេះហើយធ្វើឲ្យស្មាតហ្វូន A55 មានសន្ទុះលក់ដាច់ខ្លាំងស្ទើររង្គឺទីផ្សារស្មាតហ្វូនក្នុងប្រទេសកម្ពុជា ដែលហេតុផលទាំងនេះហើយធ្វើឲ្យ OPPO សម្រេចចិត្តបញ្ចេញកូនពៅម៉ូដែលថ្មីបន្ទាប់មួយទៀតគឺ OPPO A57 ក្នុងតម្លៃត្រឹមតែ $199 ហើយធានាថាពិតជាត្រូវចិត្តហ្វេន A Series ជាពិសេសជាមួយរូបរាងថ្មីស្រឡាង និងដំបូងគេបង្អស់នៅលើត្រកូល A !!! តោះ! ឥឡូវនេះយើងមកជជែកគ្នាពីសមត្ថភាព OPPO A57 តម្លៃ $199 ស័ក្កិសមនឹងសមត្ថភាពឬទេ? តើអ្នកគួរសម្រេចចិត្តទិញវាឬទេ?

ល្បឿនដំណើរការ RAM 4GB + 4GB
ត្រូវម៉ាច់ចំពោះអ្នកលេងហ្គេម! លែងតឹងចិត្ត ក្តៅក្រហាយពេលលេងហ្គេមទៀតហើយ លែងទាក់ លែងរអាក់រអួល OPPO A57 បំពាក់បន្ទះឈីប MediaTek Helio G35 ជាមួយ RAM 4GB + 4GB ដែលជាមុខងារពង្រីក RAM ធ្វើឲកម្លាំងម៉ាស៊ីនកាន់តែខ្លាំង។

អេក្រង់ធំទំហំ 6.56” ទស្សនាពេញភ្នែកគ្រប់ពេលវេលា
នៅពេលអ្នកសម្លឹងកញ្ចក់ទូរស័ព្ទ ឬលេងទូរស័ព្ទយូរអាចធ្វើឲ្យអ្នកឈឺភ្នែក ប៉ុន្តែសម្រាប់ OPPO A57 បំពាក់អេក្រង់ទំហំធំ 6.56” ត្រជាក់ភ្នែក ស្រឡះភ្នែក ព្រមទាំងសមត្ថភាពអាចបង្ហាញចេញកម្រិត FHD+ ជាមួយនឹង Resolution ទំហំ 720×1612 pixels ។

ថាមពលថ្មធំ 5000mAh + សាកថ្មលឿន 33W SuperVOOC
តឹងទ្រូងនឹងទូរស័ព្ទស៊ីថ្ម? មួយថ្ងៃសាក 2 ទៅ 3 ដង? បញ្ចូលថ្មយូរខាតពេលវេលា? អស់បារម្ភ OPPO A57 បំពាក់ថាមពលថ្មធំ 5000mAh អាចប្រើប្រាស់លេងកម្សាន្តដោយស៊េរីពេញមួយថ្ងៃ រួមជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 33W SuperVOOC សាកលឿន ពេញលឿនមិនបាច់ចាំយូរ។

រចនាបថបែប OPPO Glow Design
ធម្មតាទូរស័ព្ទតម្លៃខ្ទង់ $200 រូបរាងឌីហ្សាញនៅមានកម្រិត ហើយរូបរាងបែបសាមញ្ញានៅឡើយ ខុសពី OPPO A57 ឌីហ្សាញជាមួយរូបរាង ទម្រង់គែមការ៉េដ៏ពេញនិយម និងដំបូងគេលើស៊េរី A របស់ OPPO។ ចំណែកខ្នងខាងក្រោយរចនាបថបែប OPPO Glow នេះជាការរចនាដ៏សំខាន់ដែល OPPO បានជ្រើសរើសប្រើប្រាស់នៅលើស្មាតហ្វូនស៊េរី A នៅក្នុងឆ្នាំនេះ។ សម្រាប់ OPPO A57 មកជាមួយនឹងជម្រើស 2 ពណ៌គឺ Glowing Green និង Glowing Black។

បន្ថែមពីនេះ OPPO A57 បង្កប់ដោយកាមេរ៉ាក្រោយទំហំ 13MP ជាមួយនឹងប្រព័ន្ធ AI Camera ហើយសម្រាប់កាមេរ៉ាស៊ែលហ្វីមានទំហំ 8MP។ មិនតែប៉ុណ្ណោះវាក៏បានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពស្កេនមុខ Face unlock និងការស្កេនម្រាមដៃចំហៀងផងដែរ។ ហើយស្មាតហ្វូននេះដំណើរការ Android 12 លើប្រព័ន្ធប្រតិបត្តិការ ColorOS 12.1។

សរុបមកវិញ ប្រសិនបើទូរស័ព្ទរបស់លោកអ្នកកំពុងជួបបញ្ហា ល្បឿនដំណើរការ អេក្រង់ ថាមពលថ្ម កម្លាំងសាកថ្ម និងមានអារម្មណ៍ថារូបរាងទូរស័ព្ទរបស់អ្នកមិនទាន់សម័យកាល ឈប់បារម្ភទៀត! ត្រៀមលុយដូរយកស្មាតហ្វូនស៊េរីថ្មី OPPO A57 ដែលជាស្មាតហ្វូនកំពុងបំពេញភាពកង្វះខាតនៃស្មាតហ្វូនដទៃដែលមានតម្លៃប្រហាក់ប្រហែលគ្នា។ ចំពោះតម្លៃរបស់ OPPO A57 គឺមានតម្លៃត្រឹមតែ $199 តែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានលម្អិតផ្សេងៗទៀតរបស់ OPPO A57 លោកអ្នកអាចចូលទៅក្នុងផេគហ្វ៊េសប៊ុកផ្លូវការរបស់ OPPO ។ តោះ! អាចប្រាប់បានអត់ថា អ្នកណាខ្លះនឹងក្លាយជាម្ចាស់ OPPO A57 មុនគេ?