ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនមេខ្យល់២នាក់ និងប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ ៥នាក់ទៀត ក្នុងភូមិសាស្ត្រស្រុកសំពៅលូន

BY
srey nuch
June 30, 2022

ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា នៅវេលាម៉ោង២និង១០នាទីរំលងអាធ្រាត នាថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា–ថៃ និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧។

បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនកូនភ្នំចំនួន ០៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ខៀវ ផាត(នាយប៉ុស្តិ៍ស្តីទី)សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី១ វរសេនាតូចលេខ១ ចំនួន៣នាក់ ដឹកនាំលោកអនុសេនីយ៍ទោ ស៊ឹង ស៊ិត(មេបញ្ជាការរងកងអនុសេនាធំ) កម្លាំងយោធាកងអនុសេនាធំគាំទ្រ វរសេនាតូចលេខ៥៣៣ ចំនួន៦នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉ាត ណារ៉ុង(មេបញ្ជាការកងអនុសេនាធំ) បានធ្វើការសកម្មភាពទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ចូលទឹកដីថៃត្រង់ចំណុចភូមិសាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងចំនួន០៧នាក់ ស្រី០២នាក់ ក្មេង០២នាក់ ក្មេងស្រី០១នាក់ និងឃាត់ជនសង្ស័យនាំមនុស្សឆ្លងដែន(មេខ្យល់)ចំនួន២នាក់។

ប្រជាពលរដ្ឋ និងជនសង្ស័យនាំមនុស្សឆ្លងដែនមានឈ្មោះទីលំនៅដូចខាងក្រោម៖
១-ឈ្មោះ មឿន មាន ភេទប្រុស អាយុ ៣៧ឆ្នាំ។
២-ឈ្មោះ មឿន រដ្ឋា ភេទប្រុស អាយុ ២៩ឆ្នាំ ប្រជាពលរដ្ឋទាំងពីរនាក់ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង (ជាជនសង្ស័យនាំមនុស្សឆ្លងដែន)
៣-ឈ្មោះ ដួង ស្រ៊ីម ភេទប្រុស អាយុ ២៩ឆ្នាំ
៤-ឈ្មោះ ចាន់ ផា ភេទស្រី អាយុ ៤២ឆ្នាំ
៥-ឈ្មោះ ព្រំ អូ ភេទស្រី អាយុ ៤៣ឆ្នាំ
៦-ឈ្មោះ យ៉ាំ លីណា ភេទស្រី អាយុ ៣ឆ្នាំ
៧-ឈ្មោះ ភួង យីវ៉ិន ភេទស្រី អាយុ ៧ខែ បងប្អូនទាំងអស់មានទីលំនៅភូមិថ្នល់ ឃុំសម្បត្តិមានជ័យស្រុករមាសហែក ខេត្តស្វាយរៀង។

ក្រោយពីទប់ស្កាត់បាន កម្លាំងយើងបានធ្វើការសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុប្រចាំថ្ងៃចុះកិច្ចសន្យា និងអប់រំណែនាំ រួចបានប្រគល់ឱ្យបងប្អូន និងជនសង្ស័យឲ្យទៅកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនចាត់ការបន្តតាមនីតិវិធី ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ

Share This Post: