សិល្បៈ

លោក សុវណ្ណរិទ្ធី ហៅតាវិចទ័រ បានលាឈប់ពី CTN ហើយតែមិនទាន់ដឹងមូលហេតុ

BY
Khmernote Media
July 1, 2022

លោក សុវណ្ណរិទ្ធី ហៅតាវិចទ័រ ដែលគេស្គាល់ថាជាអ្នកផលិតនិងគ្រប់គ្រងកម្មវិធីទូរទស្សន៍ដ៏ល្បីឈ្មោះមួយនៅក្នុងស្ថានីយទូរទស្សន៍ CTN បានលាឈប់ពីក្រុមហ៊ុន CBS ដែលជាក្រុមហ៊ុនមេ របស់ CTN។ ទោះជាយ៉ាងណា តាវិចទ័រ មិនបានបញ្ជាក់ពីមូលហេតុនៃការលាឈប់ពីស្ថានីយទូរទស្សន៍ល្បីឈ្មោះមួយនេះឡើយ តែមហាជនបានប៉ាន់ប្រមាណថា ប្រហែលជាមានបញ្ហាការមិនពេញចិត្តថ្នាក់ដឹកនាំថ្មី ដូចនាយពែកមីដែរមើលទៅ។

សូមបញ្ជាក់ផងដែរថា កាលពីប្រមាណជាងមួយខែមុន នាយពែកមី បានលាឈប់ពីស្ថានីយទូរទស្សន៍ CTN ដូចគ្នាដោយបានបញ្ជាក់ពីបញ្ហាមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី ជាសាធារណៈតែម្តង៕

Share This Post: