សិល្បៈ

ភ្ញាក់ផ្អើល! តារាចម្រៀងក្នុងទ្រនំផលិតកម្មហង្សមាសដូចគ្នា ប៉ាច គីមមួយ និង សយ រតនៈ ភ្ជាប់ពាក្យជាមួយគ្នានៅព្រឹកនេះ

BY
srey nuch
July 1, 2022

ប្រិយមិត្តពិតជាធ្លាប់បានស្គាល់រួចទៅហើយ តារាចម្រៀង ស្ថិតនៅក្នុងទ្រនំផលិតកម្មរស្មីហង្សមាសជាច្រើនឆ្នាំ ទឹកដមផ្អែមស្រទន់ គឺ លោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ ដែលតែងតែបង្ហាញពីភាពផ្អែមល្ហែមគូរស្នេហ៍ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក និង Tik Tok ទៅលើទំនាក់ទំនងរបស់ពួកគេទាំងពីរនាក់នេះ។ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ មុននេះបន្តិច យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក សយ រតនៈ បង្ហាញពីពិធីភ្ជាប់ពាក្យ ជាមួយកញ្ញា ប៉ាច គីមមួយ ដែលបានភ្ជាប់ឃ្លាដ៏មានអត្ថន័យយ៉ាងដូច្នេះថា៖ “Our prince and princess look so beautiful this morning 01-07-2022 💍”

ក្នុងនោះផងដែរ ក៏មានតារាល្បីៗជាច្រើនបានចូលរួមពិធីភ្ជាប់ពាក្យ នឹងបានចូលរួមអបអរសាទរដល់គូរស្នេហ៍របស់អ្នកទាំងពីរក្នុងថ្ងៃដ៏ពិសេសនេះផងដែរ ៕

ប្រភព៖ Soy Rattanak FanPage

Share This Post: