ព័ត៌មានជាតិ

ចូលខែថ្មី! មកដឹងពីតម្លៃប្រេងសាំងចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២

BY
srey nuch
July 1, 2022

រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៥,៨០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៦,២០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។

ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៥,៨០០រៀល មានន័យថា តម្លៃនៅដដែល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៦,៣០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ១០០រៀលក្នុងមួយលីត្រ ៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce

Share This Post: