ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    កុំឃើញហ្គេមនៅលើហ្វេសប៊ុក ចេះតែចុចនោះ ប្រយ័ត្នអស់លុយដូចករណីនេះ

    BY Khmernote Media December 5, 2018
    កុំឃើញហ្គេមនៅលើហ្វេសប៊ុក ចេះតែចុចនោះ ប្រយ័ត្នអស់លុយដូចករណីនេះ

    តៃវ៉ាន់៖ បច្ចុប្បន្ននេះមានហ្គេមជាច្រើន ដែលបានដាក់លក់នៅតាម Google Play និងបានផ្សព្វផ្សាយទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គម ជាច្រើនផងដែរ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម Facebook តែម្តង។ យ៉ាងណាក្តី សូមលោកអ្នកមេត្តាប្រុងប្រយ័ត្តមុន ពេលដំឡើងកម្មវិធីហ្គេមទាំងនោះ ព្រោះវាអាចកាត់លុយពីក្នុងគណនីរបស់លោកអ្នកដោយមិនដឹងខ្លួន។ តួយ៉ាងដូចជា ករណី អ្នកប្រើប្រាស់បណ្តាញសង្គម Facebook ម្នាក់ដែលមានឈ្មោះថា Jamie នៅក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ បានរៀបរាប់ថា គាត់ត្រូវ បានគេកាត់លុយអស់ ២៥៨០ TWD (៨៤ ដុល្លារអាមេរិក)ដោយមិនដឹងខ្លួន ពេលគាត់ចុចដំឡើងកម្មវិធីហ្គេម OMG។

    គាត់បានបញ្ជាក់ថា គាត់បានចុចដំឡើងកម្មវិធីហ្គេម OMG ជាធម្មតាស្រាប់តែបន្តិចក្រោយមកមានសារមួយបញ្ជាក់ថា លុយរបស់គាត់ត្រូវកាត់ចេញពីគណនី ខណៈដែលគាត់មិនបានចុចយល់ព្រមឲ្យមានការកាត់លុយណាមួយនោះទេ។ យ៉ាងណាក្តី ក្រោយកើតមានបញ្ហានេះ គាត់ទៅជួបជាមួយភ្នាក់ងាររបស់ Google Play ដើម្បីធ្វើការតវ៉ាចំពោះករណីមួយនេះ ហើយចុងក្រោយគាត់ក៏ទទួលបានប្រាក់នេះគ្រប់ចំនួនមកវិញផងដែរ៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay