សមត្ថកិច្ចនគរបាលស្រុកកំរៀង ឃាត់រថយន្តមួយគ្រឿង ដឹកប្រហិតចម្រុះខូចគុណភាពជាង២តោន ផ្ទុកពេញរថយន្ត នាំចូលពីប្រទេសថៃ
- BY
- srey nuch
- July 2, 2022
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃសុក្រ ៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅចំណុចគោលដៅចរាចរណ៍ ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង វេលាម៉ោងប្រមាណ ១២និង០០នាទី នគរបាលស្រុកកំរៀង ដែលមានលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងផ្នែកជំនាញឃាត់រថយន្តចំនួន០១គ្រឿង ម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ចាម2A-0087។
អ្នកបើកបរឈ្មោះ សុខ ចាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង ដោយបានត្រួតពិនិត្យលើរថយន្តឃើញមានប្រហិតចម្រុះខូចគុណភាពប្រមាណជាង ២,០០០គីឡូក្រាម ដែលផ្ទុកពេញរថយន្ត។ នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកបានបញ្ជូនទាំងម្ចាស់និងប្រហិតចម្រុះទាំងនេះមកកាន់ការិយាល័យជំនាញនៅស្នងការដ្ឋានដើម្បីអនុវត្ត បន្តតាមនីតិវិធី ច្បាប់៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
- Share This Post: