សិល្បៈ

ទីបំផុត! លោក ពែក មី សម្រេចចិត្តចាកចេញពីស៊ីធីអិន ដែលជាទីកន្លែងកំណើតសិល្បៈ របស់លោកហើយ

BY
srey nuch
July 2, 2022

នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ តារាកំប្លែងដ៏ល្បី សម្បូរដោយវោហារ ផ្ដោះផ្ដង កំប្លែងស្ងួត គឺលោក ពែក មី ពេលនេះលោក ពែក មី បានសម្រេចចិត្តដាក់ពាក្យលាឈប់ពីស៊ីធីអិនហើយ ដែលលោក បានឈរជើងជាមួយនឹងស៊ីធីអិន អស់ជាច្រើនឆ្នាំ ដោយអមជាមួយក្រដាសលាឈប់មួយច្បាប់កាលពីព្រឹកមិញនេះ។

យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ពែក មី បានរៀបរាប់យ៉ាងដូច្នេះថា៖ “លាហើយ ទីកន្លែងកំណើតសិល្បៈ របស់ខ្ញុំ CTNធ្វើអោយខ្ញុំមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ខ្ញុំឈប់ពីស៊ីធីអិន តែខ្ញុំមិនឈប់ពីអាជីពសិល្បៈខ្ញុំទេ ខ្ញុំនៅតែសម្តែងតាមកម្មវិធីផ្សេងៗដដែល”។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ លោក ពែក មី ប្រកាសក្នុង Live ហ្វេសប៊ុកនឹងឈប់ពីស៊ីធីអិន ព្រោះមិនពេញចិត្តអគ្គនាយកថ្មី ហើយក្នុងនោះក៏មានតារាកំប្លែងជាច្រើនរូបទៀត ត្រូវបានលាឈប់ផងដែរ ៕

ប្រភព៖ Chem Chanra ចែម ចាន់រ៉ា

Share This Post: