សិល្បៈ

នាយគ្រឿន ប្រកាសចាកចេញពី ស៊ីធីអិន ដែលជាទីកន្លែងផ្ដល់កំណើតសិល្បៈដល់រូបលោក

BY
Khmernote Media
July 3, 2022

កាលពីម្សិលមិញនេះ លោក ពែក មី ដែលជាតារាកំប្លែងដ៏ល្បីឈ្មោះមួយបានសម្រេចចិត្តដាក់ពាក្យលាឈប់ពីស្ថានីយទូរទស្សន៍ស៊ីធិអិន ក្រោយរូបលោកបានឈរជើងជាមួយនឹងស៊ីធីអិន អស់ជាច្រើនឆ្នាំកន្លងមកនេះ។ នៅថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២២ នេះផងដែរ នាយគ្រឿន ដែលជាប្អូនប្រុសបង្កើតរបស់នាយ ពែក មី ក៏បានសម្រេចចិត្តចាកចេញពីស៊ីធីអិនផងដែរ។

នាយគ្រឿនបានសរសេរបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា៖ «រីករាយនៅអ្វីដែលយើងមាន ហើយបាត់បង់ទៅវិញ លាហើយ ស៊ី ធី អិន ទីកន្លែងផ្ដល់កំណើតសិល្បៈដល់រូបខ្ញុំ លាបងប្អូន ធ្លាប់រួមការងារគ្រប់កម្មវិធីនៅទីនេះ អរគុណ ស៊ី ធី អិន អរគុណពូមីង ពុកម៉ែបងប្អូនដែលស្រឡាញ់ និងគាំទ្រខ្ញុំរហូតមក🙏🙏🙏❤️❤️❤️❤️❤️»

Share This Post: