ឧកញ៉ាហេង ឡុង និងអ្នកនាង ចន ចន្ទ័លក្ខិណា ប្រកាសបរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា
- July 4, 2022
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ មុននេះបន្តិច ដោយយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ាហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម និងអ្នកនាង ចន ចន្ទ័លក្ខិណា បានប្រកាសបរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា។

ក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ាហេង ឡុង បានរៀបរាប់យ៉ាងដូច្នេះថា៖ ” ខ្ញុំបាទ និងអ្នកនាង ចន ចន្ទ័លក្ខិណា សូមបរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា “។ គួរបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជននានា ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបោសសំអាតមីននៅកម្ពុជា ក្រោយពី សម្តេច ទទួលបានរបាយការណ៍ពីស្ថានភាព នៃការគំរាមកំហែងយ៉ាងខ្លាំងដោយគ្រាប់មីនចំពោះប្រជាពលរដ្ឋ ក្នុងឱកាសសម្តេចអញ្ជើញលែងកូនត្រី នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ៕

ប្រភព៖ Heng Loong
- Share This Post:






