Update: លំអិតពីករណីអគ្គិភ័យកាលពីព្រឹកមិញ នៅខណ្ឌច្បារអំពៅ បណ្តាលឲ្យឆាបឆេះខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នង
ព័ត៌មានជាតិ July 4, 2022 srey nuch

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង ០៧៖០០ នាទីព្រឹក ថ្ងៃចន្ទ៦កើត ខែអសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆេះមួយកន្លែងនៅផ្លូវ៣៦៩ ផ្ទះលេខ ៤៩៥ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឈ្មោះថោង សុផល ភេទ ប្រុស អាយុ ៤៩ ឆ្នាំ មុខរបរ ជាងភ្លើង ។

– មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
– ប្រភេទសំណង់៖ ឈើប្រក់ស័ង្កសី ទំហំ (៤ម៉ែត្រ x ៦ម៉ែត្រ) ចំនួន០៣ខ្នងផ្ទះ។
– ខូចខាតសម្ភារៈ៖ ឆេះផ្ទះអស់ចំនួន៣ខ្នង រួមទាំងសម្ភារៈអស់២ខ្នងផ្ទះទាំងស្រុង នឹង០១ខ្នងយកសម្ភារៈចេញបាន ។
– ស្លាប់មនុស្ស ៖ គ្មាន ។
– របួសមនុស្ស ៖ គ្មាន។

+ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ៖ ចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ ០៤ រថយន្ត ស្មើរនឹង ១៦ម៉ែត្រគូប ។
– រថយន្តជំនួយអន្តរាគមន៍
– រថយន្តក្រសួងមហាផ្ទៃចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០២ រថយន្ត ស្មើរនឹង ១២ម៉ែត្រគូប។
– រថយន្តសាលាខណ្ឌច្បារអំពៅចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ រថយន្ត ស្មើរនឹង ០៤ម៉ែត្រគូប។
– រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ០៣ គ្រឿង ប្រើប្រាស់អស់ចំនួន ០៣ រថយន្ត ស្មើរនឹង ១២ម៉ែត្រគូប ។
– រថយន្តបុរីប៉េងហួតចំនួន ០៣ គ្រឿង ប្រើប្រាស់អស់ ចំនួន ០៣ រថយន្ត ស្មើរនឹង ១២ម៉ែត្រគូប ។
– ពន្លត់ចប់៖ នៅវេលាម៉ោង ០៨៖១០ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ