សិល្បៈ

លោកសួ វិចិត្រ ខានផុសវិដេអូជិត២ឆ្នាំ នៅតែអាចទទួលបានចំណូលជាង ៣០០ដុល្លារក្នុងមួយខែ

BY
srey nuch
July 4, 2022

មហាជនពិតជាធ្លាប់បានស្គាល់ហើយ ចំពោះតារាចម្រៀង ទឹកដមក្រអួនក្រអៅគឺ លោក សួ វិចិត្រ ដែលជាម្ចាស់ជ័យលាភី និងជាបេក្ខជនឆ្នើម ក្នុងកម្មវិធីប្រឡងចម្រៀងដ៏ល្បីល្បាញ Beat The Best នៅស្ថានីយទូរទស្សន៍រស្មីហង្សមាស។ នៅក្នុងកម្មវិធីប្រឡង លោក សួន វិចិត្រ បានរៀបរាប់ពីជីវិតដ៏កំសត់របស់ខ្លួន កើតចេញពីត្រកូលអ្នកក្រខ្សត់ម្នាក់ មិនបានរស់នៅជាមួយម្តាយ ហើយត្រូវបានជីតារើសយកមកចិញ្ចឹម និងជួបការតស៊ូជាច្រើនក្នុងជីវិត។

នៅថ្ងៃទី២៥ ខែមិថុនា កន្លងទៅ លោកសួ វិចិត្រ បានចែករំលែករឿងធ្វើ Youtube ទោះខានផុសវិដេអូជិត២ឆ្នាំ នៅតែអាចទទួលបានចំណូលជាង ៣០០ដុល្លារក្នុងមួយខែ ក្នុងវីដេអូរយៈពេល ជាង ២នាទី លោកបានរៀបរាប់ថា៖ ” ថ្ងៃនេះបានមកបើកលុយពី Youtube ចំនួនទឹកប្រាក់ 343.50$ តែខ្ញុំដកតែ 340$ទេ​ ដោយនេះជាលុយ Youtube របស់ខ្ញុំដែលបងប្អូនស្គាល់ កន្លងមកខ្ញុំច្រៀងដាក់ក្នុង Channels Youtube Cover នេះឯង ហើយក៏សុំទោសផងដែរ ដែលខ្ញុំថតសាច់លុយនេះឱ្យបងប្អូនមើល ក៏ប៉ុន្តែខ្ញុំគ្រាន់តែចង់ប្រាប់បងប្អូនថា នេះគឺជា Channels ដែលខ្ញុំទុកចោល ដែលមិនផុសអីសោះ ដោយខ្ញុំផ្អាកជិត ២ឆ្នាំមកហើយ មកដល់ពេលនេះវានៅតែបាន ១ខែជិត 400$ ដដែរ ” ៕ តោះទៅទស្សនាវិដេអូចែករំលែកលម្អិតរបស់លោក សួ វិចិត្រដូចខាងក្រោម៖

ប្រភព៖ Sour Vichet

Share This Post: