ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកឃឹម ហ្វីណង់ មិនអនុញ្ញាតឱ្យជួញដូរ និងធ្វើអាជីវកម្មសាច់សុនកគ្រប់រូបភាព នៅក្នុងស្រុកបន្ទាយស្រីឡើយ

    BY Khmernote Media July 5, 2022
    លោកឃឹម ហ្វីណង់ មិនអនុញ្ញាតឱ្យជួញដូរ និងធ្វើអាជីវកម្មសាច់សុនកគ្រប់រូបភាព នៅក្នុងស្រុកបន្ទាយស្រីឡើយ

    ស្រុកបន្ទាយស្រី៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ អភិបាល​ស្រុកបន្ទាយស្រី ​លោកឃឹម ហ្វីណង់ – Khim Finan នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ទីសត្តឃាតសត្វឆ្កែ ការជួញដូរ និងការធ្វើអាជីវកម្មសាច់ឆ្កែគ្រប់រូបភាព មិនត្រូវបានអនុញ្ញាតនៅក្នុងស្រុកបន្ទាយស្រីឡើយ។

    លោកឃឹម ហ្វីណង់ បានបន្ថែមទៀតថា ស្រុកបន្ទាយស្រីធ្លាប់ត្រូវបានរកឃើញថាជាកន្លែងជួញដូរធំជាងគេនៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងឃុំព្រះដាក់ ដោយមានទីតាំងប្រមូលទិញពីបណ្តាស្រុកផ្សេងៗ ស្តុកទុកសត្វឆ្កែរស់ជាច្រើនកន្លែង និងបានប្រតិបត្តិការផ្គត់ផ្តង់សត្វឆ្កែរស់និងសាច់ឆ្កែបន្តទៅកាន់តំបន់ដទៃទៀតក្នុងប្រទេសកម្ពុជា។

    ក្នុងនាមជាស្រុកទេសចរណ៍មួយ ការជួញដូរនេះបានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងកេរ្តិ៍ឈ្មោះរបស់ស្រុក ដែលជាហេតុផលសំខាន់ជាងគេបណ្តាលឱ្យរដ្ឋបាលស្រុកបន្ទាយស្រីបានសម្រេចបិទសកម្មភាពទាំងនេះក្នុងពេលកន្លងមក៕

    ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan

    Share This Post: