ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី ដើម្បីដាក់ប្រព័ន្ធលូរំដោះទឹកនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ

    BY Khmernote Media July 5, 2022
    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី ដើម្បីដាក់ប្រព័ន្ធលូរំដោះទឹកនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ បានចេញលិខិតស្ដីពី កិច្ចសហការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋ ដែលមានលំដ្ឋាននៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ អំពីការផ្អាកផ្គត់ផ្គង់ទឹកនៅយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។

    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមជម្រាបជូន លោកអភិបាល មេត្តាជ្រាបថា៖ សាលារាជធានីភ្នំពេញមានគម្រោងដាក់ប្រព័ន្ធលូរំដោះទឹកលើផ្លូវលេខ១១CC កែផ្លូវលេខ១១CC-២ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ការអភិវឌ្ឍន៍គម្រោងនេះ បានធ្វើឲ្យប៉ះពាល់ដល់បំពង់ចែកចាយទឹកទំហំ ២៥០មម ស្ថិតនៅក្នុងប្រអប់លូបេតុង ទើបតម្រូវឱ្យធ្វើការកែសម្រួលទីតាំងដាក់ពីលើលូប្រអប់វិញ ដើម្បីបញ្ចៀសផលប៉ះពាល់ និងងាយស្រួលក្នុងការជួសជុល ថែទាំទៅថ្ងៃក្រោយ។ ការងារកែសម្រួលបំពង់ចែកចាយទឹកទំហំ ២៥០មមនេះ តម្រូវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជាង ០៥ម៉ោង ចាប់ពីម៉ោង ២២ និង០០ នាទីយប់ ដល់ម៉ោង០៣ និង០០នាទីទាបភ្លឺ ការងារនេះអាចធ្វើឱ្យគុណភាពទឹក មានល្អក់កករក្នុងរយៈពេលខ្លី ក្រោយពីធ្វើការកែសម្រួលភ្ជាប់បំពង់ចែកចាយទឹកនេះរួច។

    អាស្រ័យហេតុនេះ សូម លោកអភិបាល មេត្តាជួយផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ស្ថាប័នរោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលត្រូវរងការខ្វះទឹករយៈពេលខ្លីនេះ ដើម្បីត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើ ដោយក្ដីអនុគ្រោះ ៕

    ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

    Share This Post: