ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីលួចផ្លាកលេខរថយន្ដ នៅក្នុងខេត្តព្រះសីហនុ

    BY Khmernote Media July 6, 2022
    ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីលួចផ្លាកលេខរថយន្ដ នៅក្នុងខេត្តព្រះសីហនុ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ពាក់ព័ន្ធករណីលួច(លួចផ្លាកលេខរថយន្ដ) កាលពីថ្ងៃទី២៨-២៩ ខែមិថុនា ឆ្នាំ២០២២ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។ ប្រតិបត្តិការបានធ្វើឡើងកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។

    ជនសង្ស័យទី១.ឈ្មោះ កែវ សុធារ៉ា ភេទប្រុស ឆ្នាំ១៩៩២ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ, ទី២.ឈ្មោះ វ៉ាន មានយូ ហៅ ធុយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។

    ជនសង្ស័យទាំងពីរត្រូវបានឃាត់ខ្លួនតាមបណ្ដឹងរបស់៖ ឈ្មោះ ប៉ែន មីនា ភេទស្រី ឆ្នាំកំណើត១៩៨៧ មានទីលំនៅក្រុម១៨ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ករណីលួចដោះ(កាច់) ផ្លាកលេខរថយន្ដម៉ាក Pruis ពណ៌ស ឆ្នាំផលិត២០១០ ពាក់ស្លាកលេខ៖ ភ្នំពេញ 2BO-0660, ឈ្មោះ កន នី ភេទប្រុស ឆ្នាំកំណើត១៩៩៣ មានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ករណីលួចដោះ(កាច់) ផ្លាកលេខរថយន្ដម៉ាកPruis ពណ៌ស ឆ្នាំផលិត២០១២ ពាក់ស្លាកលេខ៖ ភ្នំពេញ 2BQ-8006 ។

    ករណីនេះសមត្ថកិច្ចបានប្រគល់វត្ថុតាង ស្លាកលេខ៖ ភ្នំពេញ 2BO-0660 និងស្លាកលេខ៖ ភ្នំពេញ 2BQ-8006 ឲ្យជនរងគ្រោះវិញ ដោយមានការឯកភាពពីតំណាងអយ្យការ។ ជនសង្ស័យទាំងពីរ សមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបំពេញនីតិវិធី កសាងសំណុំរឿង បញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police

    Share This Post: