ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គិតមកដល់ពេលនេះ សប្បុរសជនបានចូលរួមបរិច្ចាគថវិកាដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជាសរុបបានជាង ១៥លានដុល្លារ និងប្រាក់រៀលជាង ១៩០លានរៀល
BY Khmernote Media
July 6, 2022
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ យោងតាមការចុះផ្សាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មុននេះបន្តិច បានឲ្យដឹងថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! គិតមកដល់ពេលនេះសប្បុរសជន ដែលបានចូលរួមសម្រាប់បំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះមានចំនួនទឹកប្រាក់15,614,910ដុល្លារ និងប្រាក់រៀលចំនួន 190.800.000រៀល។

សម្តេចតេជោ បានបន្ថែមទៀតថា នេះជាចលនាជាតិដ៏ធំ ដើម្បីឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥។ ដើម្បីសម្រួលដល់ការចូលរួមរបស់បងប្អូនជាបន្តទៀតអាជ្ញាធរមីនកម្ពុជាបានបើកគណនីនៅធនាគារABA ធនាគារអេស៊ីលីដា និងធនាគារកាណាឌីយ៉ាដូចមានភ្ជាប់មកជាមួយ។ ខ្ញុំសង្ឃឹមថាជនរួមជាតិយើងទាំងក្នុងនិងក្រៅប្រទេសនឹងបន្តចូលរួមក្នុងយុទ្ធនាការឈានទៅបញ្ចប់សោកនាដកម្មលើទឹកដីដ៏កំសត់របស់យើងត្រឹមឆ្នាំ២០២៥៕

