ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាករស្វយ័តដឹកជញ្ជូនក្រុងភ្នំពេញ ជូនដំណឹងដល់ពលរដ្ឋចង់ធ្វើដំណើរតាមផ្លូវទឹកចំណាយត្រឹមតែ ពីរពាន់រៀលប៉ុណ្ណោះ លើកលែងមិនបង់ប្រាក់ចំពោះព្រះសង្ឃ និងបុគ្គលទាំងនេះ

    BY Khmernote Media July 6, 2022
    រដ្ឋាករស្វយ័តដឹកជញ្ជូនក្រុងភ្នំពេញ ជូនដំណឹងដល់ពលរដ្ឋចង់ធ្វើដំណើរតាមផ្លូវទឹកចំណាយត្រឹមតែ ពីរពាន់រៀលប៉ុណ្ណោះ លើកលែងមិនបង់ប្រាក់ចំពោះព្រះសង្ឃ និងបុគ្គលទាំងនេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង( City Bus )រាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ សូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលចង់ប្រើប្រាស់សេវាដឹកជញ្ជូនតាមផ្លូវទឹកតាមរយៈ Taxi Boat ពីស្ថានីយចំណតសួនឬស្សីកែវ ដល់ស្ថានីយចំណតក្រុងតាខ្មៅ។

    ដោយនៅក្នុងតំលៃសំបុត្រត្រឹមតែ 2000៛ ប៉ុណ្ណោះ ក្នុងមួយលើក លើកលែងមិនបង់ប្រាក់ចំពោះព្រះសង្ឃ ជនពិការ សិស្សនិស្សិត មនុស្សចាស់ (អាយុ៧០ឆ្នាំឡើង) កុមារ (កម្ពស់ក្រោម១ម៉ែត្រ) កម្មករ កម្មការិនីរោងចក្រ គ្រូបង្រៀន កីឡាករ កីឡាការិនីចំណាយតិច មិនស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ដោយប្រើរយៈពេលត្រឹមតែ1ម៉ោងក្នុងចំងាយ20Km។ មានបុគ្គលិកបម្រើសេវាកម្ម ប្រកបដោយសីលធម៌ខ្ពស់ មានផាសុកភាព មានបន្ទប់ទឹក កៅអីអង្គុយ និងថែរក្សាអនាម័យ ៣កុំ ៣ការពារគ្រប់វិនាទីចំពោះអតិថិជន។

    ស្ថានីយចំណតទាំង ០៥ រួមមាន៖
    ១. ស្ថានីយចំណតផែឫស្សីកែវ
    ២. ស្ថានីយចំណតផែផ្សារចាស់
    ៣. ស្ថានីយចំណតផែចតុមុខ
    ៤. ស្ថានីយចំណតផែច្បារអំពៅ
    ៥. ស្ថានីយចំណតផែតាខ្មៅ ៕

    ប្រភព៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង – City BUS

    Share This Post: