បច្ចេកវិទ្យា

តើអ្នកជំនាញថតរូប សួង ម៉ារឌី នឹងលើកយកស្មាតហ្វូនអ្វីមកបង្ហាញ?

BY
Liny Chan
July 7, 2022

សម្រាប់អ្នកនិយមចូលចិត្តថតរូប តើអ្នកទាំងអស់គ្នាបានស្គាល់អ្នកថតរូបដ៏ជំនាញប្រចាំប្រទេសកម្ពុជាលោក Suong Mardy ឬទេ? តើស្នាដៃរូបថតរបស់គាត់មួយណាដែលអ្នកនឹកឃើញមុនគេ? ទម្រាំបានដើរដល់ចំណុចកំពូល លោកបានឆ្លងកាត់រឿងរ៉ាវលំបាកៗជាច្រើន និងចំណាយពេលវេលាជាច្រើនផងដែរ។ ដូច្នេះចង់ដឹងថា ក្នុងនាមលោកជាអ្នកជំនាញថតរូប តើលោកបានជួបនូវឧបសគ្គអ្វីខ្លះដែលនាំឲ្យរំខានក្នុងការផ្តិតយករូបភាព? ហើយអ្វីដែលធ្វើឲ្យយើងភ្ញាក់ផ្អើលបំផុតពីលោក ម៉ារឌី គឺការផ្លាស់ប្តូរដ៏ធំរបស់គាត់ដែលមិនធ្លាប់មាននៅក្នុងវិស័យថតរូបក្នុងនាមជាអ្នកថតរូបដ៏ល្បីឈ្មោះម្នាក់ ពីការកាន់កាមេរ៉ាទំនើបៗមកជាប្រើប្រាស់ស្មាតហ្វូនកំពូលក្នុងការផ្តិតយករូបភាពស្អាតៗ និងការថតវីដេអូទៅវិញ។

ចាប់តាំងពីការលេចចេញនូវស្មាតហ្វូនមក ការថតរូបបានក្លាយជាទីពេញនិយមដោយមនុស្សបានប្រើប្រាស់ទូរស័ព្ទដៃដើម្បីជាជំនួយត្រាកត់ត្រាស្ទើររាល់ថ្ងៃ និងគ្រប់ពេលវេលា ដូចជា ដំណើរកម្សាន្ត ជប់លៀង ការជួបជុំគ្នា ថតទេសភាព និងការរក្សាអនុស្សាវរីយ៍ល្អជាច្រើនរាប់មិនអស់ ដោយមិនចាំបាច់ត្រូវចំណាយពេលដកកាមេរ៉ាចេញចូល និងស្ពាយកាមេរ៉ាអាជីពធំៗថ្លៃៗតាមខ្លួនដូចមុនឡើយ។ ម៉េចក៏ការថតរូបតាមទូរស័ព្ទឡូយម៉្លេះ? រឿងរ៉ាវទាំងនេះអ្នកជំនាញថតរូបអាជីព សួង ម៉ារឌី នឹងទម្លាយប្រាប់អ្នកនៅក្នុងអត្ថបទមួយនេះ ៖
ថ្មីៗនេះក្រុមហ៊ុនផលិតទូរស័ព្ទ OPPO ឈានមុខគេក្នុងប្រទេសកម្ពុជា បានបញ្ចេញវីដេអូមួយរបស់លោក Suong Mardy នៅលើផេគ Facebook ជាមួយនឹងការចែករំលែកបទពិសោធន៍ខ្លះយ៉ាងដូច្នេះថា «នៅក្នុងឆ្នាំ2013 លោកបានទទួលជ័យលាភីលេខ1 ក្នុងកម្មវិធីប្រកួតរូបថត Marathon ។ បន្ថែមពីនេះលោកក៏បានបន្តទៀតថា សម្រាប់ការងារថតរូបតែងតែជួបនូវឧបសគ្គ និងបរាជ័យនៅពេលចាប់យករូបភាពមិនបានសម្រេចដោយសារកត្តាមួយចំនួនដូចជា ឧបករណ៍ធ្ងន់ៗហើយច្រើនពេកពិបាកក្នុងការយកតាមខ្លួន ដែលនេះគឺជាបញ្ហាធំសម្រាប់អ្នកថតរូប ប៉ុន្តែគ្រប់យ៉ាងសុទ្ធតែមានដំណោះស្រាយប្រសិនមានកំពូលស្មាតហ្វូន OPPO Find X5 Pro ដែលបំពាក់ដោយបន្ទះឈីប NPU MariSilicon X ជួយឲ្យការថតរូបបានយ៉ាងល្អឥតខ្ចោះ ជាពិសេសអាចថតវីដេអូ 4K Ultra Night នៅពេលយប់។ ទន្ទឹមនឹងគ្នានេះដែរលោកក៏បានលើកឡើងពីការរចនាបថរបស់កំពូលស្មាតហ្វូន OPPO Find X5 Pro ដែលរចនាតួខ្លួនតែមួយ ដោយផ្នែកខាងក្រោយកោងរួមបញ្ចូលរវាងបណ្តុំកាមេរ៉ា និងស្រទាប់ផ្ទៃខាងក្រោយគ្មានស្នាមថ្នេរ កាន់តែពិសេសតួខ្លួនរលើបរលោងចែងចាំង ផ្តល់នូវភាពស្និតស្នាល គ្មានចំណុចទើសអារម្មណ៍»។

មិនតែប៉ុណ្ណោះ ចុងបញ្ចប់នៃវីដេអូលោក សួង ម៉ារឌី ក៏បានប្រកាសថា OPPO គ្រោងដាក់បង្ហាញនូវកំពូលស្មាតហ្វូន OPPO Find X5 Pro ដែលប្រព្រឹត្តិទៅថ្ងៃទី9 ខែកក្កដា ឆ្នាំ2022 វេលាម៉ោង 7 យប់។ ដូចនេះសូមកុំភ្លេចរង់ចាំតាមដានទស្សនាការផ្សាយបន្តផ្ទាល់នៅលើ Facebook page របស់ក្រុមហ៊ុន OPPO ។

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Share This Post: