ព័ត៌មានជាតិ
ឯកឧត្តមហ៊ុន ម៉ានី បើកបរលើសល្បឿនកំណត់ ត្រូវបានសមត្ថកិច្ចស្រុកស្ទោង ខេត្តកំពង់ធំ ធ្វើការផាកពិន័យ
BY Khmernote Media
July 7, 2022
យោងតាមរូបភាពហ្វេសបុកលោក ព្រំ ចាន់ថុល និងការចុះផ្សាយរបស់អង្គភាព Freshnews បានឲ្យដឹងថានា ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលបង់ថ្លៃផាកពិន័យជូនមន្ដ្រីនគរបាលចរាចរណ៍នៅស្រុកស្ទោង ខេត្តកំពង់ធំ ក្រោយមន្ដ្រីនគរបាលឃាត់រថយន្ដរបស់លោក ដែលបើកបរលើសល្បឿនកំណត់ ពេលកំពុងធ្វើដំណើរលើផ្លូវជាតិលេខ៦ ក្នុងគោលបំណងទៅខេត្តសៀមរាប។

ក្រោយពេលសមត្ថកិច្ចឃាត់រថយន្ដរបស់ឯកឧត្តម ឯកឧត្តមក៏ចុះពីលើរថយន្ដដើម្បីទទួលខុសត្រូវនូវអ្វីដែលបានប្រព្រឹត្តខុស ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួន ជាការលើកទឹកចិត្តដល់មន្ដ្រីនគរបាលដែលកំពុងអនុវត្តច្បាប់នៅតាមដងផ្លូវផងដែរ៕


