ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ប្រសិនបើវីដេអូនេះគឺជាការពិត នោះ iPhone X ជំនាន់ក្រោយនឹងមានម៉ូដែល Plus ហើយដាក់ស៊ីមបានដល់ទី2 ទៀត! (មានវីដេអូ)

    BY Khmernote Media March 2, 2018
    ប្រសិនបើវីដេអូនេះគឺជាការពិត នោះ iPhone X ជំនាន់ក្រោយនឹងមានម៉ូដែល Plus ហើយដាក់ស៊ីមបានដល់ទី2 ទៀត! (មានវីដេអូ)

    សម្រាប់ភាពជឿជាក់មួយរបស់អតិថិជន គឺក្រុមហ៊ុន Apple កំពុងធ្វើការផលិតលើជម្រើសពណ៌មួយផ្សេងទៀត ដោយនោះគឺពណ៌មាស ដើម្បីបំពាក់លើ iPhone X, iPhone X Plus និង iPhone ដែលមានទំហំអេក្រង់ដល់ 6.1អ៊ីញ។ ទោះជាយ៉ាងណា យើងនៅមិនទាន់ដឹងប្រាកដឡើយថា តើ iPhone នាថ្ងៃអនាគតនឹងទៅជាយ៉ាងណា ប៉ុន្ដែសម្រាប់ការបែកធ្លាយ គឺនៅតែបន្ដមានជានិច្ច។

     សម្រាប់ពេលនេះ យើងសង្កេតឃើញមានវីដេអូថ្មីមួយ ដែលត្រូវបានបង្ហោះចូលក្នុងគណនី YouTube ឈ្មោះ ConceptsiPhone។ តាមរយៈវីដេអូ យើងសង្កេតឃើញមាន iPhone X ថ្មីដែលមានពណ៌មាស ហើយស្របពេលជាមួយគ្នានេះដែរ iPhone X Plus ក៏ត្រូវបានបង្ហាញដូចគ្នាដែរ។

    អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ iPhone ជំនាន់ថ្មី នឹងអាចដាក់ស៊ីមបានដល់ទៅពីរឯណោះ។ ចំណែកឯម៉ូដែល Plus គឺមានរូបរាងធំជាងមុន ដែលសមស្របទៅនឹងតម្រូវការអតិថិជន។ ជាការពិតណាស់ ប្រសិនបើក្រុមហ៊ុន Apple សម្រេចផលិត iPhone ដែលមានអេក្រង់ធំជាងនេះ យើងជឿជាក់ថា មានមនុស្សជាច្រើននឹងពេញចិត្ត ព្រោះសម័យនេះមនុស្សចូលចិត្តស្មាតហ្វូនដែលមានអេក្រង់ធំ។

    Fu

    ប្រភព៖ iPhonehacks

    Share This Post:
    MPO4D jitutoto mpo4d Mpoplay