សិល្បៈ

PeyPey Dy ទៅថតរឿងខ្មោចនៅប៉ៃលិន ស្រាប់តែជួបរឿងស្មានមិនដល់ រហូតលាន់មាត់ថា “ខ្ញុំថតរឿងខ្មោចច្រើនហើយ ខ្ញុំជួបច្រើនហើយ តែលើកនេះវាកាន់តែស្តែង”

BY
Khmernote Media
July 11, 2022

ហេតុការណ៍ដែលគេនឹកស្មានមិនដល់ បានកើតឡើងលើតារាសម្តែងបែបកំប្លែងគឺលោក Peypey Dy ខណៈពេលដែលរូបលោកនិងក្រុមការងារបានធ្វើដំណើរចេញពីថតរឿងខ្មោច ដែលមានចំណងជើងថា “ព្រៃតាយហោង” នៅខេត្តប៉ៃលិន។ តារាសម្តែងសំបូរវោហាររូបនេះបានរៀបរាប់នៅលើ Facebook របស់ខ្លួនទាំងអារម្មណ៍មិនអស់ចិត្ត និងនឹកស្មានមិនដល់ ដោយលោកធ្លាប់ថតរឿងខ្មោចច្រើន និងធ្លាប់ជួបរឿងច្រើនមកហើយ តែលើកនេះមកជួបរឿងដែលនឹកស្មានមិនដល់បែបនេះ។

Peypey Dy បានរៀបរាប់ថា៖ “មកថតរឿង ព្រៃតាយហោងនៅប៉ៃលិន ខ្ញុំបានមកថតនៅប៉ៃលិនថ្ងៃនេះ ហើយថតចប់ក៏គិតថាចេញទៅសៀមរាបទាំងយប់ដើម្បីថតត តែជួបរឿងមិនគួរជួប មិនដឹងថាជារឿងចៃដន្យឬយ៉ាងម៉េច? ឡានធ្លាក់ក្រឡុកបែកង់ស្មានមិនដល់ មិនអាចធ្វើដំណើរទៅទៀតបាន ហើយនៅកន្លែងបែកនោះមានសំណែនពែ តើជារឿងចៃដន្យ ឬយ៉ាងម៉េច?” បន្ថែមពីនេះលោកបាននិយាយថា ៖ “ខ្ញុំថតរឿងខ្មោចច្រើនហើយ ខ្ញុំជួបច្រើនហើយ តែលើកនេះវាកាន់តែស្តែង”៕

Share This Post: