យុទ្ធនាការសប្បុរសធម៌ 3L រដូវកាលទី៣
ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និងក្រុមហ៊ុនចែកចាយ TSNR Co., Ltd នឹងធ្វើការបរិច្ចាគថវិកា ៤០ លានរៀលដល់ អង្គការស្នាមញញឹមកម្ពុជា ក្រុមហ៊ុន LION CORPORATION (THAILAND) LTD បានបន្តយុទ្ធនាការសប្បុរសធម៌ “3L សម្រាប់កុមារកម្ពុជា” ជាថ្មីម្តងទៀតរបស់ខ្លួនដែលយុទ្ធនាការនេះបានធ្វើឲ្យមានការផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើលបើធៀបទៅនឹងឆ្នាំមុន។ គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៨ នេះក្រុមហ៊ុនបានធ្វើការបរិច្ចាគថវិកាពីយុទ្ធនាការសប្បុរសធម៌ “3L សម្រាប់កុមារកម្ពុជា” រដូវកាលទី ៣ ទៅអង្គការស្នាមញញឹមកម្ពុជា ចំនួន ៤០ លានរៀល ដើម្បីរួមចំណែកក្នុងការផ្គត់ផ្គង់កុមារកម្ពុជាដែលខ្វះខាត គ្មានទីពឹង ដើម្បីអោយពួកគេមានឳកាសទទួលបានការព្យាបាល ថែទាំ និងមានស្នាមញញឹមជាថ្មី មានភាពក្លាហានចូលរួមក្នុងសង្គម។ ហើយក្នុងឆ្នាំនេះការបរិច្ចាគថវិកាទាំងអស់ត្រូវបានធ្វើឡើងដោយមានការចូលរួមសហការគ្នារវាងអ្នកគាំទ្រទំព័រហ្វេសប៊ុករបស់ “ស៊ូគូប៊ូស៊ុ” “Hi-Herb” និង KODOMO (កូដូមុ)ផងដែរ។



គំនិតផ្តួចផ្តើម និងចក្ខុវិស័យនៃយុទ្ធនាការសប្បុរសធម៌ 3L (Life.Love.Laugh) សម្រាប់កុមារកម្ពុជាគឺក្នុងគោលបំណងធ្វើឲ្យគុណភាពនៃជីវិត របស់ពួកគេ មានលក្ខណៈកាន់តែប្រសើរឡើងក្នុងសង្គមកម្ពុជាដោយផ្តល់នូវសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ ពីព្រោះសេចក្តីស្រឡាញ់មានអត្ថន័យធំធេងខ្លាំងណាស់ និងមិនអាចកាត់ថ្លៃបានដែលជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការផ្តល់ជូននូវស្នាមញញឹមចំពោះយើងទាំងអស់គ្នា។
គួររំឭកផងដែរថាក្រុមហ៊ុន LION CORPORATION (THAILAND) LTD គឺជាក្រុមហ៊ុនមួយដែលមានភាពល្បីល្បាញ និងទទួលបានការគាំទ្រយ៉ាងច្រើនបំផុតក្នុងការផលិតនូវផលិតផលប្រើប្រាស់ក្នុងគេហដ្ឋានដែលមានគុណភាពល្អជាច្រើនប្រភេទមានដូចជាផលិតផល សាប៊ូដុសខ្លួន ស៊ូគូប៊ូស៊ុ ហ្វូមលាងមុខ ស៊ូគូប៊ូស៊ុ ឡេលាបខ្លួន ស៊ូគូប៊ូស៊ុ ផលិតផលថែរក្សាមាត់ធ្មេញដូចជាថ្នាំដុសធ្មេញ ច្រាសដុសធ្មេញម៉ាក Hi-Herb ព្រមទាំងផលិតផលសម្រាប់ទារក ម៉ាក កូដូមុ ផងដែរ។



