ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោក សាយ និងគ្នីគ្នា ១២នាក់ទៀត សំណូមពរអ្នកដែលទៅបោះតង់តាមព្រៃនៅសសរស្ដុក ឧទ្យានគីរីរម្យ កុំបន្សល់សំរាមនៅកន្លែងធម្មជាតិស្អាតៗបែបនេះទៀត

    BY Khmernote Media July 11, 2022
    លោក សាយ និងគ្នីគ្នា ១២នាក់ទៀត សំណូមពរអ្នកដែលទៅបោះតង់តាមព្រៃនៅសសរស្ដុក ឧទ្យានគីរីរម្យ កុំបន្សល់សំរាមនៅកន្លែងធម្មជាតិស្អាតៗបែបនេះទៀត

    ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ តារាចម្រៀង Original លោក សាយ បានឲ្យដឹងថា ដោយសង្កេតឃើញថា មានសំរាមនៅតំបន់ដែលយើងបោះតង់ សសរស្ដុក ពួកយើងបានធ្វើការប្រមូលសំរាមដាក់នៅក្នុងបេ រៀបចំសំរាមដាក់ដោយឡែក មានដូចជាសំរាមជាដក សំរាមជាកំប៉ុង និងសំរាមជាប្លាស្ទិក ប្រមូលបានទាំងអស់ ១៥បេ ព្រមទាំងសំរាមរបស់ពួកយើងផ្ទាល់ ២បេ សរុប១៧បេ ហ៊ាមួយគូទឡាន pick up ប្រហែលជាង ៣០០គីឡូ យើងធ្វើការដឹកចេញមកវិញពីតំបន់សសរស្តុក ទៅកាន់កន្លែងចាត់ចែងដុតសំរាម របស់អាជ្ញាធរឧទ្យានគីរីរម្យ។

    ពួកយើងមានគ្នាទាំងអស់១៣នាក់ ដែលចំណាយពេលប្រហែលតែ ១ម៉ោងប៉ុណ្ណោះពួកយើងអាចរើសសំរាមនៅបរិវេណសសរស្តុកទាំងអស់។ ពួកយើងបានធ្វើការសំអាតមុនពេលចាប់ផ្តើមបោះតង់ ដូច្នេះយើងអាចទទួលបាននូវបរិយាកាសដ៏បរិសុទ្ធគ្មានសំរាម។

    ពួកយើងសង្ឃឹមថា ថ្ងៃក្រោយបើអ្នករាល់គ្នាទៅបោះតង់តាមព្រៃ អ្នកទាំងអស់គ្នានិងធ្វើការសំអាត និងរៀបចំចាត់ចែងសំរាមខ្លួនឯងដឹកចេញមកវិញ និងកុំបន្សល់សំរាមនៅកន្លែងធម្មជាតិស្អាតៗបែបនេះ។ សំរាមនិងគ្មានទេបើសិនជាយើងមិនចោលសំរាម សូមចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ។ #សំរាមមិនគួរឱ្យស្អប់ទេមនុស្សដែលចោលសំរាមទេដែលគួរឱ្យស្អប់

    ប្រភព៖ Sai

    Share This Post: