ព័ត៌មានជាតិ
សូមប្រយ័ត្ន! ថ្មកម្ពស់ជាង១ម៉ែត្រធ្លាក់ចុះមក ដោយសារគ្រោះថ្នាក់ធម្មជាតិ នៅតំបន់ច្រកអានសេះ លើកំណាត់ផ្លូវត្រង់ចង្កេះភ្នំ
BY Khmernote Media
July 11, 2022
ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលស្រុកជាំក្សាន្ត មានកិត្តិយស សូមជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរឡើងទៅកាន់ ច្រកអានសេះទាំងអស់ឱ្យបានជ្រាប៖

សូមមេត្តាមានការប្រុងប្រយ័ត្ន ដោយសារមានគ្រោះថ្នាក់ធម្មជាតិមួយបានកើតឡើង លើកំណាត់ផ្លូវត្រង់ចង្កេះភ្នំ ដោយមានថ្មធ្លាក់ ដែលទំហំ ១,៦០ម៉ែត្រ គុណ ២,០០ម៉ែត្រ និងកំពស់ ១,២០ម៉ែត្រ ប៉ុន្តែនៅសល់ទំហំផ្លូវ ៥ម៉ែត្រ សំរាប់ធ្វើដំណើរឡើងចុះ ៕



ប្រភព៖ រដ្ឋបាល ស្រុកជាំក្សាន្ត