ក្រសួងសុខាភិបាល ក្រើនរំលឹកពីការបង្ការការចម្លងជំងឺអុតស្វា ទោះបីកម្ពុជាមិនទាន់មានករណីឆ្លងក៏ដោយ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំក្រើនរំលឹក ស្ដីពីការបង្ការការចម្លងជំងឺអុតស្វា(Monkeypox) ។

ក្រសួងសុខាភិបាល ក៏បានឲ្យដឹងដែរថា ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានបញ្ជាក់ពីករណីជំងឺអុតស្វា ចំនួន៧,៨៩២ករណី និងបាត់បង់ជីវិត ៣នាក់ ត្រូវបានរាយការណ៍ពី៦៣ប្រទេស ក្នុងតំបន់ចំនួន៥របស់អង្គការសុខភាពពិភពលោក រួមមាន តំបន់អាមេរិក, អាហ្វ្រិក, អឺរ៉ុប, មេឌីទែរ៉ាណេខាងកើត និងអាស៉ីប៉ាស៉ីហ្វិកខាងលិច ក្នុងនោះ ៩៨ភាគរយនៃករណីអុតស្វា កើតមានពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
បើតាមការរាយការណ៍បង្ហាញថា មានការរាតត្បាតនៃជំងឺអុតស្វាបន្តកើនមានជាចម្បមឲងលើបុរសដែលរួមភេទជាមួយបុរស ជាមួយដៃគូថ្មី ឬច្រើននាពេលថ្មីៗនេះ។ ខណៈពេលដែលការស៊ើបអង្កេតអេពីដេមីសាស្ត្រអំពីការរាលត្បាតកំពុងបន្ត ករណីជំងឺអុតស្វាដែលបានរាយការណ៍ភាគច្រើន គឺតាមរយៈការមកប្រើប្រាស់សេវាផ្លូវភេទ ឬសេវាសុខភាពសុខភាពផ្សេងទៀត នៅតាមគ្រឹះស្ថានថែទាំសុខភាពបឋម ឬមន្ទីរពេទ្យ ជាមួយនឹងប្រវត្តិនៃការធ្វើដំណើរជាចម្បងទៅកាន់ប្រទេសអឺរ៉ុប និងអាមេរិកខាងជើង ឬប្រទេសផ្សេងទៀត ដែលមានការលេចឡើងនៅការឆ្លងរាតត្បាតនៃជំងឺនេះ។
គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ កម្ពុជា មិនទាន់មានករណីជំងឺអុតស្វាបែបនេះនៅឡើយទេ តែទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ ត្រូវមានប្រុងប្រយ័ត្នជាបជានិច្ច ដោយបុគ្គលិក គ្រួសារ និងសហគមន៍យើង ត្រូវយកចិត្តទុកដាក់អនុវត្តេវិធានការបង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ ដែលអាចកើតមានឡើងជាយថាហេតុ ដែលមានចំណុចសំខាន់ៗ ត្រូវអនុវត្តដូចខាងក្រោមនេះ៖



