អគ្គនាយកដ្ឋានគយ ទុកពេលឱ្យម្ចាស់ឡានចង្កូតស្ដាំគ្មានពន្ធ ទៅចុះបញ្ជីត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ហួសរយៈពេលនេះត្រូវបង្ក្រាបនិងរឹបអូស
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យបង់ពន្ធនិងអាករ លើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់។

អនុលោមតាមប្រសាសន៍ និងការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការអនុវត្តគ្រោះឱ្យម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសនៅសេសសល់ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជូនដំណឹងដល់ម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសជ្រាប ដូចខាងក្រោម៖
១.ម្ចាស់រថយន្តចង្កូតស្ដាំ ដែលបានកក់ប្រាក់ពន្ធ និងអាកររួចតែពុំទាន់កែចង្កូត អាចមកទទួលយកបង្កាន់ដៃ ពន្ធយានយន្ត ដោយមានជម្រើសក្នុងការកែ ឬមិនកែចង្កូត ដើម្បីយកទៅចុះបញ្ជីធ្វើផ្លាកលេខ។
២.ម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធ ដែលនៅសល់ (ពុំទាន់បានកក់ប្រាក់ពន្ធ និងអាករ) ត្រូវមកបង់ពន្ធ និងអាករ ឬប្រកាសស្នើសុំចុះបញ្ជីជារថយន្តចង្កូតស្ដាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដើម្បីបង់ពន្ធ និងអាករ ជាក្រោយ ដោយមិនតម្រូវឱ្យកែចង្កូត នៅអង្គភាពគយ និងរដ្ឋាករ ដែលនៅជិតបំផុត តាមកាលបរិច្ឆេទដូចខាងក្រោម៖
