ព័ត៌មានជាតិ
ភ្លៀងធ្លាក់ជាប់ៗគ្នា! រយៈពេល ៣ថ្ងៃ បង្កជាជំនន់ទឹកភ្លៀងលិចចូលផ្ទះប្រជាពលរដ្ឋចំនួន ១៧ខ្នង ស្ថិតនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី
BY Khmernote Media
July 12, 2022
ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល ០៣ថ្ងៃកន្លងមក ដែលមានកម្រិត ១១០មម បានធ្វើឲ្យផ្លូវទឹកតាមអូរធម្មជាតិក្នុងភូមិសាស្រ្តភូមិអូររណា ឃុំស្រែខ្ទុម ស្រុកកែវសីមា មានជំនន់ទឹកភ្លៀងលិចចូលផ្ទះប្រជាពលរដ្ឋមួយចំនួនរួមមាន៖

១.លិចចូលក្រោមផ្ទះចំនួន ១៧ខ្នងផ្ទះ
២.លិចហូរលើផ្លូវលំប្រវែង ១៥០ម ជម្រៅ ០.២ម-០.៥ម
ជំនន់ទឹកភ្លៀងនេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស និងសត្វឡើយ ៕










ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology