ស្ថានភាពកំពស់ទឹកនៅស្ពានស្ទឹងសំរោង ស្រុកកំពង់សីលា ឡើងដល់ ៥.១០ ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្នគឺ ៥.៦០ ម៉ែត្រ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ដោយយោងតាមមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានរាយការណ៍មកថា តាមស្ថានភាពអាកាសធាតុខេត្តព្រះសីហនុគិតត្រឹមវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថានភាពកំពស់ទឹក នៅស្ពានស្ទឹងសំរោង ចំណុចចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ក្នុង ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ទឹកឡើងមានកំពស់៥,២០ម៉ែត្រពីបាតស្ទឹង។

តាមការសន្និដ្ឋាន សភាពទឹកឡើងដល់កំពស់ ៥,៦០ ម៉ែត្រ ទៅ៥,៧០ម៉ែត្រ នឹងត្រូវ ប្រកាសអាសន្ន ។ ជាមួយគ្នានោះ កម្លាំងកងរាជអាវុធហត្ថ ស្រុកកំពង់សីលា ចំនួន ០៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក សួន ធា មេបញ្ជាការរងស្រុក ដោយសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយលោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកកំពង់ សីលា ចុះពិនិត្យស្ថានភាពទឹកជំនន់ដោយទឹកភ្លៀងចំណុចភូមិក្រាំងអាត់ចាស់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលមានប្រជាពលរដ្ឋរស់នៅចំនួន៤២ខ្នងផ្ទះ ក្នុងនោះរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣៧ ខ្នងផ្ទះ ដោយពុំមានរងគ្រោះដល់អាយុ ជីវិតមនុស្ស រឺសត្វពាហនៈឡើយ៕












ប្រភព៖ ក្រសួងព័ត៌មាន