ព័ត៌មានជាតិ
ដុំថ្មធ្លាក់ដោយសារគ្រោះថ្នាក់ធម្មជាតិលើផ្លូវឡើងច្រកព្រំដែនអានសេះ ខេត្តព្រះវិហារ ត្រូវបានយកចេញហើយ
BY Khmernote Media
July 12, 2022
ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាល ស្រុកជាំក្សាន្ត បានឲ្យដឹងថា នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោក វុធ តារ៉ា អភិបាលស្រុក ជាំក្សាន្ត បានចុះដឹកនាំ ក្រុមការងារបោសសំអាតដុំថ្ម ដែលបានធ្លាក់ពីលើភ្នំមកលើផ្លូវ ឡើងទៅកាន់ច្រកអានសេះ ដែលបានការចូលរួមពីកម្លាំងប៉ូលិសព្រំដែន កម្លាំងយោធាព្រំដែន ប្រធានទីស្នាក់ការច្រកទ្វារ និងប្រជាពលរដ្ឋ រស់នៅលើផ្សារអានសេះ។

សូមបញ្ជាក់ថា កាលពីម្សិលមិញថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលស្រុកជាំក្សាន្ត ជូនដំណឹងដល់ប្រជាពលរដ្ឋ សូមមេត្តាមានការប្រុងប្រយ័ត្ន ដោយសារមានគ្រោះថ្នាក់ធម្មជាតិមួយបានកើតឡើង លើកំណាត់ផ្លូវត្រង់ចង្កេះភ្នំ ដោយមានថ្មធ្លាក់ ដែលទំហំ ១,៦០ម៉ែត្រ គុណ ២,០០ម៉ែត្រ និងកំពស់ ១,២០ម៉ែត្រ ប៉ុន្តែនៅសល់ទំហំផ្លូវ ៥ម៉ែត្រ សំរាប់ធ្វើដំណើរឡើងចុះ ៕





ប្រភព៖ រដ្ឋបាល ស្រុកជាំក្សាន្ត