ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះរោងកម្មករសំណង់របស់ក្រុមហ៊ុនមួយកន្លែង ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

    BY Khmernote Media July 13, 2022
    ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះរោងកម្មករសំណង់របស់ក្រុមហ៊ុនមួយកន្លែង ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌចំការមន បានឲ្យដឹងថា នៅថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ដោយមានការបញ្ជាផ្ទាល់ពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន​។

    បានសហការជាមួយកម្លាំងបង្ការពន្លត់អគ្គិភ័យរបស់កោះពេជ្រ ចំនួន ០២គ្រឿង បានចុះអន្តរាគមន៍ពន្លត់អគ្គិភ័យឆេះរោងកម្មករសំណង់របស់ក្រុមហ៊ុន ហួងសាន អ៊ីនធើណេសិនណល ០១កន្លែង នៅវេលាម៉ោង ៧៖៤៥នាទីព្រឹក ដែលស្ថិតនៅផ្លូវចៃកា ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មូលហេតុដោយសារ ឆ្លងចរន្តអគ្គិសនី ហើយពេលនេះអគ្គិភ័យខាងលើ បច្ចុប្បន្នក្រុមការងារបានគ្រប់គ្រងស្ថានភាពរលត់ បាន១០០%ហើយ នៅវេលាម៉ោង០៨៖០៥នាទី បានខូចខាតសម្ភារមួយចំនួន និងឆាបឆេះបន្ទប់ស្នាក់នៅអស់ ១០បន្ទប់ ហើយចំពោះមនុស្សវិញ ពុំមានរងរបួស រឺបាត់បង់ជជីវិតនោះទេ ប្រើប្រាស់ទឹកអស់ ចំនួន ០២គ្រឿង ៕

    ប្រភព៖ រដ្ឋបាលខណ្ឌចំការមន

    Share This Post: