ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ភ្លៀងធ្លាក់ជាប់ៗគ្នា! បង្កជាជំនន់ទឹកភ្លៀង បណ្ដាលដាច់ផ្លូវលំជនបទមួយកន្លែង ស្ថិតនៅក្នុងភូមិព្រះអង្គកែវ ស្រុកស្រែអំបិល

    BY Khmernote Media July 13, 2022
    ភ្លៀងធ្លាក់ជាប់ៗគ្នា! បង្កជាជំនន់ទឹកភ្លៀង បណ្ដាលដាច់ផ្លូវលំជនបទមួយកន្លែង ស្ថិតនៅក្នុងភូមិព្រះអង្គកែវ ស្រុកស្រែអំបិល

    ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា មុននេះបន្តិច ជំនន់ទឹកភ្លៀងបានបណ្តាលឲ្យដាច់ផ្លូវលំជនបទ ០១កន្លែង ស្ថិតនៅក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល និងសូមប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរតាមផ្លូវលំនេះ ពិសេសត្រង់ចំណុចខាងលើ សូមរកផ្លូវវាងជាបណ្ដោះអាសន្នសិន ដើម្បីជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតឡើង ដោយប្រការណាមួយ។

    សូមបញ្ជាក់ថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីក្រោមឱវាទ អមដំណើរដោយអាជ្ញាធរភូមិឃុំ ចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះភូមិប្រលាន ឃុំកណ្តោល ដែលរងផលប៉ះពាល់លិចផ្ទះនិងបាត់បង់សត្វពាហនៈដោយសារភ្លៀងជោគជាំរយៈ ពេល២ថ្ងៃកន្លងមកនេះ ហើយក្រុមការងារ ក៏បានណែនាំដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នមើលថែកូនចៅ និងរៀបចំទុកដាក់សម្ភារៈអោយនៅលើទីទួល កុំអោយមានការខូច ឬបាត់បង់បន្តទៀត ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: