ក្រសួងសុខាភិបាល ណែនាំស្តីពីការត្រៀម និងឆ្លើយតបនៅពេលមានគ្រោះទឹកជំនន់
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្ដីពី ការត្រៀមនិង ឆ្លើយតបនៅពេលមានគ្រោះទឹកជំនន់។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ការប្រែប្រួលអាកាសធាតុ ធ្វើឱ្យមានការផ្លាស់ប្ដូររដូវកាល និងបង្កឱ្យកើតមានជាញឹកញាប់នូវគ្រោះធម្មជាតិ រលកកំដៅ ផ្គររន្ទះ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួតដែលរងគ្រោះមហន្តរាយទាំងនេះ បង្កនូវផលប៉ះពាល់ ខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ លំនៅដ្ឋាន ប៉ះពាល់សុខភាព និងស្លាប់បាត់បង់អាយុជីវិតប្រជាជន។ ដូចនេះ ដើម្បីកាត់បន្ថយឱ្យបានជាអតិបរិមានូវផលប៉ះពាល់សុខភាព អាយុជីវិតជនរងគ្រោះ និងមូលដ្ឋានសុខាភិបាលពីគ្រោះធម្មជាតិ ជាពិសេសគ្រោះទឹកជំនន់ ដែលអាចកើតមាននាពេលខាងមុខនេះ ក្រសួងសុខាភិបាល សូមអំពាវនាវ ឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាមការណែនាំដូចខាងក្រោម៖


