ព័ត៌មានជាតិ
ខណៈនេះមានករណីអគ្គិភ័យកំពុងឆាបឆេះជាន់ទី៣៤ នៃអគារមជ្ឈមណ្ឌលព្រឺនស៏ ផ្លាហ្សា នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
BY Khmernote Media
July 16, 2022
រាជធានីភ្នំពេញ: យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ខណៈពេលនេះមានករណីអគ្គិភ័យមួយកំពុងតែឆេះអគារមជ្ឈមណ្ឌលព្រឺនស៏ ផ្លាហ្សា នៅជាន់ទី៣៤ ក្នុងបន្ទប់លេខ១៧ ស្ថិតនៅមហាវិថីព្រះនរោតម្ត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ពេលនេះរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងកំពុងជួយសង្រ្គោះ និងពន្លត់យ៉ាងសកម្មផងដែរ៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ