ព័ត៌មានជាតិ
ប្រទះឃើញភិនភាគរូបនេះ ជួយរាយការណ៍ទៅសមត្ថកិច្ច ករណី “បាត់មនុស្ស” មិនឃើញត្រឡប់មកផ្ទះវិញ ជាមួយនឹងម៉ូតូមួយគ្រឿង
BY Khmernote Media
July 18, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Hotline 117 នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ករណី “បាត់មនុស្ស” កាលពីវេលាម៉ោង ១៥៖០០ នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ឈ្មោះ វឿន សុវិជ័យ ភេទប្រុស អាយុ ១៧ឆ្នាំ មិនឃើញមកផ្ទះវិញ ជាមួយម៉ូតូ ១គ្រឿងម៉ាក HONDA SCOOPY ពណ៌ស លាយផ្កាឈូក សេរីឆ្នាំ២០២២ ស្លាកលេខភ្នំពេញ 1IW-8722 ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបាននគរបាលចុះអន្ដរាគមន៍ស្រាវជ្រាវ និងផ្សព្វផ្សាយ ក្រោយឪពុកក្មេងរាយការណ៍មកកាន់លេខ ១១៧ ។

នៅវេលាម៉ោង ១៧៖៤៦ នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីករណីខាងលើ បានធ្វើការផ្សព្វផ្សាយទៅតាមបណ្ដាខណ្ឌទាំង១៤ ដើម្បីស្វែងរកតាមភិនភាគខាងលើ ៕

ប្រភព៖ Hotline 117