សិល្បៈ

ពីរោះណាស់! បេក្ខជន ថុល សុភិទិ បន្តវិវត្តន៍ខ្លួន រក្សាទឹកដមសំឡេងបានយ៉ាងល្អ រហូតគណៈកម្មការសរសើរមិនដាច់ពីមាត់

BY
srey nuch
July 18, 2022

រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងកម្រិតលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ វគ្គ Live Show សប្ដាហ៍ទី ១ ដែលមានបេក្ខជនជើងខ្លាំងចំនួន ១៦រូប បង្ហាញសមត្ថកិច្ច នៅចំពោះមុខគណៈកម្មការ ដែលផ្សាយផ្ទាល់ក្នុងស្ថានីយទស្សន៍ ហង្សមាស HDTV ។

បើក្រឡេកមកមើលបេក្ខជន ថុល សុភិទិ កាលពីយប់មិញនេះ បានធ្វើឱ្យគណៈកម្មការ និងទស្សនិកជន ដែលកំពុងមើលបន្តផ្ទាល់ ភ្ញាក់ផ្អើលជាខ្លាំងនូវការបញ្ចេញសមត្ថភាព ទេពកោសល្យរបស់ ភិទិ ច្រៀងបានយ៉ាងពីរោះរន្ដំ រហូតដល់គណៈកម្មការសរសើរមិនដាច់ពីមាត់។ បេក្ខជន ថុល សុភិទិ អាយុ ២៤ឆ្នាំ មកពីរាជធានីភ្នំពេញ រូបនេះ បានបន្តវិវត្តន៍ខ្លួន យ៉ាងល្អ រក្សាបាននូវទឹកដមសំឡេង យ៉ាងក្រអួនក្រអៅ បកស្រាយបទចម្រៀង “មិនអាចឃាត់ទេ” ធ្វើបានយ៉ាងល្អ រហូតដល់គណៈកម្មការស្ដាប់ទៅដូចសំឡេងចាក់ឌីស ជាពិសេសនៅពេលដែល ភិទិ ច្រៀងបានខាបយកដួងចិត្តគណៈកម្មការ និងទស្សនិកជន ឱ្យរន្ដំចិត្តទៅតាមបទចម្រៀងមួយបទនេះ សូមបញ្ជាក់ផងដែរថា បេក្ខជន ថុល សុភិទិ ត្រូវបានអ្នកគាំទ្រ បោះឆ្នោះផ្ញើសារជាប់ទៅវគ្គបន្តទៀតផងដែរ ៕ តោះទៅទស្សនាវីដេអូខាងក្រោមខាងអស់គ្នា៖

Share This Post: