ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    លោកគួច ខេវិន ប្រតិកម្មចំពោះលោក ឡៅ បញ្ញា Mister Supranational 2022 ដើរគ្រវីទង់ជាតិមិនលើកដៃ”សំពះ” បែរជាលើកដៃ”Number One”

    BY Khmernote Media July 19, 2022
    លោកគួច ខេវិន ប្រតិកម្មចំពោះលោក ឡៅ បញ្ញា Mister Supranational 2022 ដើរគ្រវីទង់ជាតិមិនលើកដៃ”សំពះ” បែរជាលើកដៃ”Number One”

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ផលិតករដ៏ល្បីឈ្មោះគឺលោកគួច ខេវិន បានប្រតិកម្ម និងហួសចិត្តចំពោះ លោក ឡៅ បញ្ញា ដែលជាបេក្ខជនជាប់ជយលាភី Mister Supranational Cambodia ២០២២ បានចូលរួមទៅប្រកួតក្នុងឆាកអន្តរជាតិនៅឯប្រទេសប៉ូឡូញកាលថ្ងៃសៅរ៍ ទី១៦ ខែកក្កដា កន្លងទៅ។

    នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ លោកគួច ខេវិន ហួសចិត្តជាខ្លាំង លើសកម្មភាពការដើរបង្ហាញម៉ូតូរបស់លោក ឡៅ បញ្ញា ដោយមានទង់ជាតិខ្មែរនៅពីខាងក្រោយ នឹងបាននិយាយយ៉ាងដូច្នេះថា៖ “🎈សម្រាប់ខ្ញុំគឺជាការសោកស្តាយជាអនេកប្បកា និងមានក្តីអាម៉ាស់បំផុត ប្រសិនបើក្នុងនាមជាកូនខ្មែរដែលមាន ឱកាសបង្ហាញមុខ លើកគ្រវីទង់ជាតិលើវេទិកាអន្តរជាតិ ប៉ុន្តែបែរជាជាន់ពន្លិចនូវអត្តសញ្ញាណវប្បធម៌ជាតិខ្លួន”សំពះ”ហើយលើកជ្រោងវប្បធម៌បរទេស”Number One” ទៅកាន់គណមេប្រយោគ និងអ្នកគាំទ្រទៅវិញនោះ។ តើអ្នកស្អប់វប្បធម៌លើកម្រាមដៃទាំងដប់សំពះ ហើយស្រឡាញ់ការលើកមេដៃមួយឬយ៉ាងណា នៅពេលដែលអ្នកលើកជ្រោង គ្របដណ្តប់កាយដោយទង់ជាតិមានរូបមហាប្រាង្គប្រាសាទអង្គរវត្តដ៏អច្ឆរិយនោះ បើដូច្នោះមែនសូមអ្នកកុំតំណាងឲ្យខ្មែរធ្វើអ្វី !ខ្ញុំខ្មាសគេណាស់ ពិសេសខ្មាសមនុស្សនៃប្រទេសជិតខាងដែលជារឿយៗបានលួចយកនូវអត្តសញ្ញាណវប្បធម៌ជាតិខ្មែរទៅធ្វើជារបស់ខ្លួន ហើយយកទៅបង្ហាញនៅលើឆាកអន្តរជាតិថែមទៀត ។
    ឱ! កូនខ្មែរបើអ្នកមិនថែវប្បធម៌របស់ខ្លួន តើផ្ញើឲ្យនរណាជួយថែ? (មានវីដេអូ)🙊🙈 ”

    ប្រភព៖ Kevin Kouch

    Share This Post: