មន្ត្រីជំនាញ ដកហូតទំនិញចម្រុះខូចគុណភាពនៅតាមបណ្ដាទីផ្សារ សរុបប្រមាណជាង ១ពាន់គីឡូក្រាម យកទៅកម្ទេចចោល
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ ទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ២៨១.៥គីឡូក្រាម ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង ខេត្តតាកែវ និងខេត្តស្វាយរៀង បានធ្វើការដកហូតពីតាមបណ្តាផ្ទះលក់ទំនិញ និងទីផ្សារ ក្នុងបេសកកម្មត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញគ្រប់ប្រភេទដែលដាក់តាំងលក់លើទីផ្សារ និងកម្ទេចចោលនូវទំនិញមិនមានអនុលោមភាពចំនួន ១,០៥០គីឡូក្រាមស្ថិតក្នុងរាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា ទំនិញមិនអនុលោមទាំងនោះត្រូវបានមន្ត្រីជំនាញយកមករក្សាទុកនៅទីស្នាក់ការសាខា ដើម្បីកម្ទេចចោលតាមនីតិវិធីនៅពេលក្រោយ ព្រមទាំងបានពិន័យអន្តរការណ៍ចំពោះអាជីវករដែលបានមានចេតនាដាក់លក់ទំនិញខូចគុណភាព៕
















ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF