ព័ត៌មានជាតិ
ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៤ ខែកក្កដា អគ្គិសនីកម្ពុជា ចុះអនុវត្តការងារ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ដើម្បីងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវនៅតាមតំបន់ទាំងនេះ
BY Khmernote Media
July 21, 2022
រាជធានីភំ្នពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕



ប្រភព៖ អគ្គិសនីកម្ពុជា – EDC