កងរាជអាវុធហត្ថរាជធានី បង្ហាញលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់មួយខ្សែ សម្រាប់ឲ្យប្រជាពលរដ្ឋរាយការណ៍ បើសិនជួបប្រទះហេតុការណ៍បទល្មើសផ្សេងៗ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ បានធ្វើការប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកជូនជាដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អោយបានជ្រាបថា បើសិនជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលនៅក្នុងរាជធានីភ្នំពេញ បានជួបប្រទះហេតុការណ៍ត្រូវការ ការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ 1291 ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខ 031 5555 669 ឬឆាតមកកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie បាន។

ក្នុងនោះផងដែរ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានធ្វើការអំពាវនាវ សូមអភ័យទោសផងដែរ ប្រសិនបើបងប្អូនពុំមានការចាំបាច់ជាក់ស្តែងអ្វីទេ សូមមេត្តាកុំហៅទូរស័ព្ទមករំខានក្រុមការងារ ដើម្បីទុកពេលវេលាឲ្យអាវុធហត្ថរាជធានីភ្នំពេញ បម្រើពលរដ្ឋផ្សេងទៀតដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដ។
ប្រភព៖ Phnom Penh Gendarmerie