ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រកឃើញបុរសជនជាតិនីហ្សេរីយ៉ា កើតជំងឺអុតស្វា ដែលរត់គេចពីប្រទេសថៃ ចូលមកកម្ពុជា ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅរាជធានីភ្នំពេញ

    BY Khmernote Media July 23, 2022
    រកឃើញបុរសជនជាតិនីហ្សេរីយ៉ា កើតជំងឺអុតស្វា ដែលរត់គេចពីប្រទេសថៃ ចូលមកកម្ពុជា ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅរាជធានីភ្នំពេញ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ។

    គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ថៃបានប្រកាសពីការរកឃើញជាលើកដំបូង នៃករណីជំងឺអុតស្វានៅក្នុងប្រទេសខ្លួន ប៉ុន្តែអ្នកជំងឺ ដែលជាបុរសជនជាតិនីហ្សេរីយ៉ា អាយុ២៧ឆ្នាំរូបនេះ បានរត់គេចខ្លួនបាត់ បន្ទាប់ពីទទួលដំណឹងនៃលទ្ធផលធ្វើតេស្តវិជ្ជមាន ៕

    ប្រភព៖ លោក Huy Bunleng News

    Share This Post: