ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ប្រកាសឲ្យបុគ្គល២រូប ដែលបានដឹកជនជាតិនីហ្សេរីយ៉ាផ្ទុកជំងឺអុតស្វា មកធ្វើការពិនិត្យសុខភាពជាបន្ទាន់​ (មានវីដេអូ)

    BY Khmernote Media July 24, 2022
    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ប្រកាសឲ្យបុគ្គល២រូប ដែលបានដឹកជនជាតិនីហ្សេរីយ៉ាផ្ទុកជំងឺអុតស្វា មកធ្វើការពិនិត្យសុខភាពជាបន្ទាន់​ (មានវីដេអូ)

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ជនបរទេស ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ត្រូវបានរកឃើញហើយ បន្ទាប់ពីមានការស្វែងរកយ៉ាងសស្រាក់សស្រាំ ពីអជ្ញាធរជំនាញ សហការណ៍ជួយអជ្ញាធរខណ្ឌដូនពេញ និងខណ្ឌក្នុងរាជធានីភ្នំពេញ ធ្វើស្រាវជ្រាវរហូតរដល់រកឃើញជនខាងលើ នេះនៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញវិញ។ ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ។

    នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «សូមបុគ្គល២រូប ដែលបានដឹកជនជាតិនីហ្សេរីយ៉ាផ្ទុកជំងឺអុតស្វា ទៅកាន់ផ្ទះសំណាក់ស្លឹកមាស ត្រូវធ្វើការពិនិត្យសុខភាពជាបន្ទាន់​ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥»។ ដូច្នេះបុគ្គលទាំង២រូបខាងក្រោម មេត្តាទៅធ្វើការពិនិត្យសុខភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

    Share This Post: