ព័ត៌មានជាតិ
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បញ្ជាក់ថា បានធ្វើតេស្តឡើងវិញ២ដង គឺរកឃើញថា បុរសជនជាតិនីហ្សេរីយ៉ា វិជ្ជមានជំងឺ អុតស្វា ទាំង២ដង
BY Khmernote Media
July 24, 2022
បើយោងតាមការបញ្ជាក់របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់អោយដឹងថា បុរសជនជាតិនីហ្សេរីយ៉ា ត្រូវបានធ្វើតេស្តឡើងវិញ២ដង គឺរកឃើញថា មានវិជ្ជមានជំងឺ អុតស្វា ទាំង២ដង ហើយក៏បានរកឃើញអ្នកប៉ះពាល់អ្នកជំងឺខាងលើចំនួន ៥នាក់ផងដែរ។

គួរបញ្ជាក់ផងដែរថា «គិតត្រឹមម៉ោង៥៖១០នាទីល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ យើងរកឃើញអ្នកពាក់ព័ន្ធ សរុបចំនួន៥នាក់ហើយ ដែលបានណែនាំឱ្យនៅដោយឡែក សម្រាប់តាមដានសុខភាពពួកគាត់។ ពួកគាត់ទាំង៥នាក់នេះ មិនទាន់បង្ហាញសញ្ញាណាមួយ ដែលបញ្ជាក់ពីការឆ្លងនៅឡើយទេ ទោះជាយ៉ាងណា ពួកគាត់ចាំបាច់ត្រូវនៅដាច់ដោយឡែក នៅផ្ទះរបស់ពួកគាត់ និងតាមដានសុខភាពផ្ទាល់ខ្លួន ហើយត្រូវរាយការណ៍ជូនក្រុមគ្រូពេទ្យ ប្រសិនបើមានចេញរោគសញ្ញាណាមួយ ដែលសង្ស័យ និងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពឃ្លាំមើល ដោយអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលរាជធានីភ្នំពេញ»។
