សិល្បៈ

បេក្ខជនឆ្នើម លីម តិចម៉េង បកស្រាយបទ “ម៉ែ” ធ្វើបានយ៉ាងល្អ ធ្វើឲ្យគណៈកម្មការសរសើរមិនដាច់ពីមាត់

BY
srey nuch
July 25, 2022

រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ វគ្គ Live Show សប្តាហ៍ទី ២ នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខ ជាន់ទី២ ដែលមានអ្នកទស្សនារាប់រយនាក់ ចូលរួមទៅទស្សនាបេក្ខជនជើងខ្លាំងចំនួន ១៤រូប បង្ហាញសមត្ថភាព ទេពកោសល្យរបស់ខ្លួន នៅចំពោះមុខគណៈកម្មការ ដើម្បីក្លាយខ្លួនជាម្ចាស់ពានរង្វាន់ និងជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស។

បេក្ខជនជើងខ្លាំងចំនួន ១៤រូបនេះ បង្ហាញពីភាពលេចធ្លោ និងបានបញ្ចេញអស់ពីសមត្ថភាពរៀងៗខ្លួន ដើម្បីទទួលបានការគាំទ្រពីទស្សនិកជន ធ្វើការបោះឆ្នោតជូនពួកគេ ដើម្បីអាចទៅវគ្គ Live Show សប្តាហ៍ទី៣ ផងដែរ។ បើក្រឡេកមកមើលបេក្ខជន លីម តិចម៉េង អាយុ ២៥ឆ្នាំ មកពីខេត្តកំពង់ចាម បេក្ខជនឆ្នើមរូបនេះ បានបង្ហាញអស់សមត្ថភាពកាលពីយប់មិញ ធ្វើឱ្យអ្នកទស្សនា និងគណៈកម្មការពេញចិត្តជាខ្លាំង ស្ដាប់ឡើងព្រឺសម្បុរតែម្ដង។

បេក្ខជន លីម តិចម៉េង បកស្រាយបទ ” ម៉ែ ” យ៉ាងពីរោះរណ្តំ បញ្ចូនមនោសញ្ចេតនានឹករលឹកដល់លោកយាយដែលទទួលមរណភាព ជាពិសេស តិចម៉េង បកស្រាយបទចម្រៀងមួយបទនេះ បញ្ជាក់អត្ថន័យយ៉ាងជ្រាលជ្រៅពីគុណម៉ែ។ គណៈកម្មការ ក៏បានសរសើរ តិចម៉េង ច្រៀងដោយពុំមានលេចចេញជាកំហុស ធ្វើបានយ៉ាងល្អ ដាក់មនោសញ្ចេតនា ដែលធ្វើអ្នកស្ដាប់ដឹងពីជម្រៅនៃអត្ថន័យបទចម្រៀងមួយនេះ ធ្វើបានល្អជាងសប្ដាហ៍មុនៗទៅទៀត។ គួរបញ្ជាក់ផងដែរថា បេក្ខជន លីម តិចម៉េង ត្រូវបានអ្នកគាំទ្របោះឆ្នោតជាប់ ទៅវគ្គ Live Show សប្តាហ៍ទី ៣បន្តទៀតផងដែរ។ តោះទៅទស្សនាវិដេអូខាងក្រោម៖

Share This Post: