ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចកោះហៅបុគ្គល៣រូប ចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈ ក្រោយផុសឃ្លីបវីដេអូក្នុងបណ្តាញសង្គម ប្រើពាក្យពេចន៍អសីលធម៌ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម (មានវីដេអូ)

    BY Khmernote Media July 26, 2022
    សមត្ថកិច្ចកោះហៅបុគ្គល៣រូប ចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈ ក្រោយផុសឃ្លីបវីដេអូក្នុងបណ្តាញសង្គម ប្រើពាក្យពេចន៍អសីលធម៌ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម (មានវីដេអូ)

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរជធានីភ្នំពេញ បន្ទាប់ពីបានឃើញគណនីផេកហ្វេសប៊ុកមួយដែលមាន Kaa Offical បានផុសឃ្លីបវីដេអូចំណងជើងថា “វិប្បដិសារី”។

    ដែលបានផុសនៅលើបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹងសកម្មភាពបុរស០២នាក់ សម្តែងសកម្មភាព ដោយនិយាយពាក្យពេចន៍ អសីលធម៌ អាសអាភាស កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌សង្គម ហើយក៏មានការផ្ទុះប្រតិកម្មពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនផងដែរ។

    នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ សហការជាមួយផែនការងារប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ បានធ្វើការកោះហៅបុគ្គលទាំង០៣នាក់ ឲ្យចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈនូវកំហុសរបស់ខ្លួន។

    បុគ្គលទាំង០៣នាក់រួមមាន៖
    ១- ឈ្មោះ វណ្ណា ឌី ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរសិល្បៈករ (តួសម្តែង)។
    ២- ឈ្មោះ ងួន ពិសី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិល្បៈករ។
    ៣- ឈ្មោះ ពៅ ដេវីដ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ អ្នកគ្រប់គ្រងផេក៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: