តួឯកស្រីក្នុងចម្រៀង ម៉ាក់ថឺង អ្នកនាង ព្រំ រដ្ឋា ចេញមុខបកស្រាយ ក្រោយត្រូវ តារាសម្តែង Jessica បង្ហោះថាគេចវេសរឿងបំណុលនាង៥ខែមកហើយ
- July 26, 2022
កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយពេល អ្នកនាង ព្រំ រដ្ឋា ដែលមហាជនជាច្រើនបានស្គាល់ថា ជាតារាសម្តែងដ៏ល្បីឈ្មោះ និងជាតួឯកស្រីក្នុងចម្រៀង ម៉ាក់ថឺង បានចេញមុខបកស្រាយបន្ទាប់ពីមានការចោទប្រកាន់ពីសំណាក់ តារាសម្តែងវ័យក្មេង តាន់ សុផា ហៅ Jessica បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក អោយចូលខ្លួនដោះស្រាយបំណុលដែលជំពាក់រូបនាងជាង៥ខែមកហើយ។ កញ្ញា តាន់ សុផា បានរៀបរាប់នាពេលកន្លងមកថា៖ “សុំបង Ratha Prom ចេញខ្លួនមកដោះស្រាយរឿងលុយដែលបានអោយខ្ញុំទៅខ្ចីពីគេចំនួន $$$$ សុំបងចូលខ្លួនមកដោះស្រាយលុយនេះជាមួយនឹងខ្ញុំផង ពេលបងមកខ្ចីខ្ញុំថាតែ2អាទិត្យទេ តែមកដល់លូវ5ខែហើយ សូមបងកុំធ្វើបាកខ្ញុំអី ខ្ញុំគ្មានលុយចេញសងជំនួសបងទេ”
ជុំវិញការចោទប្រកាន់នេះដែរ អ្នកនាង ព្រំ រដ្ឋា បានបកស្រាយវា៖ “នាងខ្ញុំឈ្មោះព្រំ រដ្ឋា សួមជំរាបដល់បងប្អូនញាតិមិត្តក្នុងបណ្ដាញសង្គម Facebook ទាំងអស់ថានាងខ្ញុំ មិនដែលបានគេចវេសពីការពិត ឬបោកប្រាស់បុគ្គលណាទេ ការធ្វើការរកសុីតែងតែមានការខ្វះខាត និង ដោយសារបញ្ហាកូវីត១៩ រយះពេល២ ៣ឆ្នាំនេះធ្វើអោយការងារខ្ញុំខាតបង់យ៉ាងធ្ងន់ធ្ងរហើយនាងខ្ញុំមានបញ្ហាសុខភាព ធ្ងន់ធ្ងរដែលត្រូវចាំបាច់សំរាកព្យាបាល ហេតុដូចនេះសូមបងប្អូនកុំមានការយល់ច្រឡំដោយមិនដឹងការពិត ហើយសែ ឬ Comment ដែលធ្វើអោយពាក់ពាន់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូ ដល់នាងខ្ញុំ និង ផលិតកម្ម PR នាងខ្ញុំនិងប្រគល់ចាត់វិធានការតាមផ្លូវច្បាប់ នាងខ្ញុំសង្ឃឹមថាបងប្អូនមិត្តភត្ត័ទាំងដែលបានស្គាល់ ឬ មិនស្គាល់សួមមេត្តាយល់ដោយអនុគ្រោះផង សូមអរគុណ ប្រគល់សិទ្ធជូនមេធាវីចាត់វិធានកាទៅតាមផ្លូវច្បាប់”
- Share This Post: