ព័ត៌មានជាតិ
កម្លាំងប៉ុស្តិ៍នគរបាលទន្លេបាសាក់ ចុះល្បាតបានប្រទះឃើញម៉ូតូ ១គ្រឿងម៉ាក Yamaha Aerow ទុកចោលនៅកោះពេជ្រ
BY Khmernote Media
July 27, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានប្រកាសព័ត៌មាន ជូនទៅបងប្អូនប្រជាពលរដ្ឋ ដែលមានបាត់ម៉ូតូ ម៉ាកYamaha Aerow ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 1HC-7555 សូមទាក់ទងមកលេខទូរស័ព្ទ 012 496 065 ។

សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋានក៏ប្រទះឃើញម៉ូតូ០១គ្រឿងម៉ាក Yamaha Aerow ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 1HC-7555 ដែលទុកចោលនៅក្នុងកោះពេជ្រ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បច្ចុប្បន្នម៉ូតូខាងលើត្រូវបានរក្សាទុកនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ រងចាំម្ចាស់មកទទួលយកទៅវិញ។ សូមបញ្ជាក់ សូមភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមកជាមួយផង៕
